ខូចចិត្ត​ប្រឡង​ឆមាស​ធ្លាក់​ផ្នែកគណិត​វិទ្យា​ក្មេង​ស្រី​ម្នាក់​ចងក​សម្លាប់​ខ្លួន​

ខេត្តឧត្តរមានជ័យ​ ៖​ ក្មេងស្រីជាសិស្សសាលាម្នាក់ មានគំនិតខ្លីដោយសារតែតូចចិត្តប្រលង ឆមាសធ្លាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ចោលឪពុកម្តាយយំសោកសង្រេង

ហេតុការណ៍នេះកើតឡើងកាលពី ម៉ោង ៦ ព្រលប់ថ្ងៃពុធ ៧កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ​ថ្ងៃ​ទី​២១​ ខែកុម្ភ​:​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ថ្មី​ ឃុំ​ថ្លា​ត​ ស្រុក​ អន្លង់​វែង​ ខេត្តឧត្តរមានជ័យ។

ជន​រង​គ្រោះ​ ឈ្មោះ​ មាស​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​រំចេក​ ឃុំ​-​ស្រុក​អន្លង់​វែង​ បច្ចុប្បន្ន​ មក​ស្នាក់​នៅ​ ជាមួយ​ជីតា​ និង​ជីដូន​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ជា​សិស្ស​រៀនថ្នាក់​ទី​១១​។ក្មេងស្រីរងគ្រោះ បាន​យក​កន្សែងពោះគោ​ចងក​សម្លាប់​ខ្លួនឯង​ ព្យួរ​នឹង​ដើម​ត្រ​សេក​ កម្ពស់​១.៩០​ម៉ែត្រ​ នៅ​ក្នុង​ព្រៃ​បុស្ស​ ខាងជើង​ផ្ទះ​ ចម្ងាយ​ ១០០​ ម៉ែត្រ​ បណ្តាល​ឲ្យ​ស្លាប់យ៉ាងអាណោចអាធ័ម ។​

បើតាមក្រុមគ្រួសារសពបាននិយាយថា ការធ្វើអត្តឃាតរបស់ក្មេងស្រីរូបនេះ ដោយសានាងខូចចិត្ត​ប្រឡង​ ឆមាស​ធ្លាក់​គណិត​វិទ្យាខ្មាសមិត្តភក្តិ​ ព្រោះប៉ុន្មានថ្ងៃមកនេះ នាងចេះតែធ្វើមុខស្រពាប់ស្រពោន និងស្រក់ទឹកភ្នែក ព្រមទាំងត្អូញត្អែរថាតូចចិត្តណាស់ ។​
​ បន្ទាប់​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម​ អធិការ​នគរបាល​ស្រុក​បាន​ ចាត់តាំង​កម្លាំង​ជំនាញ​ និង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ហើយបានសន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​ សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ ដោយនៅ​ក្នុង​កា​តាប​រៀន​ មាន​បន្សល់​ទុក​លិខិត​១​ សន្លឹកដែលនាង​សរសេរ​ផ្ទាល់ដៃជា​ភាសារ​អង់គ្លេស​ មាន​អត្ថន័យ​ខូចចិត្ត​រឿង​ ប្រឡង​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា។

បន្ទាប់មកសមត្ថកិច្ចជំនាញ​បាន​ប្រគល់​សពក្មេងស្រីរងគ្រោះ​ ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *