ស្ដ្រី​ម្នាក់​ជា​មន្ត្រី​អត្តសញ្ញាណ​កម្ម​ចាក់​ស​ម្លាប់​​ខ្លួន​ឯង​​មិន​ដឹង​មូល​ហេតុ

ភ្នំពេញ​៖ ហេតុការណ៍​គួរ​អោយ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ២០១៨ ក្រោយ​​ពី​​លោកស្រី​ឧត្តម​សេនី​យ៍ត្រី ច័ន្ទ ក្រេតគៀង ភេទស្រី អាយុ៤៦​ឆ្នាំ ​មានតួនាទីជាអនុ​ប្រធាននាយក​ដ្ឋាន​អ​ត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ នៃអគ្គនាយ​ក​ដ្ឋាន​អត្ត​សញ្ញាណ​កម្មក្រសួង​មហាផ្ទៃ បា​ន​ចាក់​សម្លាប់ខ្លួន​ឯងជាច្រើនកាំបិត​​​ស្ថិ​ត​​ក្នុងបន្ទប់​​ជាន់ទី១​​ នៅ​ផ្ទះលេខ១៦ ផ្លូវ​១២ ​​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យ​ដឹង​​​ថា មុនពេល​កើតហេតុ ស្ត្រីរងគ្រោះ​ខា​ង​លើរួមជាមួយប្តី ទើបបាន​ត្រឡប់​មកពី​មន្ទីរ​ពេទ្យពិនិត្យជំងឺវិញ​ ស្រាប់​តែ​ស្ត្រីរង​គ្រោះ​​បាន​រត់​​ឡើង​ទៅ​ក្នុង​​បន្ទប់​ជាន់ទី១​ភ្លា​ម ដោយទាញ​គន្លឹះ​ទ្វារ​ចាក់​ពី​ខាង​ក្នុងរួច​ចាក់សម្លាប់ខ្លួនឯងតែម្តង ដែល​សង្ស័​យ​ថា អាច​​តូច​​ចិត្ត​​​នឹង​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ក៏​មិន​ដឹង​? បច្ចុប្បន្ន​សមត្ថកិច្ច​​កំពុង​ចុះ​​អន្តរាគមន៍ និង​ត្រួត​ពិនិត្យបន្ត​នៅ​កន្លែ​ង​កើតហេតុ ៕



Leave a Reply

Your email address will not be published. Required fields are marked *