សូម្បីនាងមានសតិមិនគ្រប់ក៏មិនប្រណី ចាប់រំលោភសេពសន្ថវៈទាល់តែបាន

កំពង់ស្ពឺ ៖​ ស្នារឡើងកម្នាក់សូម្បីតែនារីមានសតិមិនគ្រប់ក៏ ចាប់រំលោភបានសម្រេច ខណៈនាងដើរមកពីច្រូត ស្រូវវិញ កាលពីវេលាម៉ោង៥ ល្ងាច​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចជ្រួកខ្វះ ខាងលិចភូមិនរា ឃុំខ្ទុំក្រាំង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ​ ។

ជនសង្ស័យមាន ឈ្មោះ​សែ ទិត្យ ហៅដុក ឌឿ ភេទប្រុស អាយុ​១៩ឆ្នាំ នៅភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុក​សំរោងទង ។​ ចំណែកនារីរងគ្រោះមានឈ្មោះអ ច ន អាយុ២៩ឆ្នាំ រស់នៅភូមិខាងលើ មានសតិមិនសូវគ្រប់។​ ​ នាងត្រូវស្ទាវខាងលើចាប់រំលោភនៅចំណុច​ជ្រូកខ្វេះ ខាង​លិចភូមិ​ព្រៃនរា ចំងាយប្រមាណជា ៨០០ម៉ែត្រហើយ ខណ:កំពុងរំលោភ មានគោយន្តអ្នក​ស្រុកមកទាន់ ជននោះបានរត់គេចខ្លួន​បាត់ទុកឲ្យនាងយំម្នាក់ឯង

បន្ទាប់ពីមានពាក្យ​បណ្តឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យខាងលើហើយគេបានឆ្លើយ​សារភាពថា ខ្លួនពិតជាបានធ្វើសកម្ម​ភាព ចាប់រំលោភទៅលើជនរងងគ្រោះ ពិតប្រាកដមែន ទើបកសាង​សំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *