ហៅនាងមកកោសខ្យល់ ចាប់នាងរំលោភ​បូក​បានសម្រេច ចាប់បានម្នាក់រត់រួចម្នាក់

ខេត្តព្រៃវែង៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបររថយន្ត​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈបូក​នារី​ម្នាក់ ពេល​ហៅ​នាងឲ្យ​មក​កោសខ្យល់ កាលពី​វេលា​ម៉ោង៩យប់​ថ្ងៃព្រហស្បត្តិ៍ ៨ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២​ខែកុម្ភៈ​ឆ្នាំ២០១៨នៅ​ចំណុច​វាលស្រែ “អេ​ស្កា​វ៉ូ​ទ័​រ​ជីក​យក​ដី” ខាងកើត​ភូមិ​ព្រៃ​ទ័ព​ចម្ងាយ​ប្រហែល៤០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ទ័ព ឃុំ​ព្រះស្តេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកព្រះស្តេច បានឲ្យដឹងថា ជនសង្ស័យ​មាន​គ្នា២នាក់ ១.ឈ្មោះ ចក់ ស៊ីថា ភេទ​ប្រុស​អាយុ២០ឆ្នាំ មុខរបរ​បើកបររថយន្តដឹក​ដី នៅ​ភូមិ កំពង់​សំរិត ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវបាន​ឃាត់ខ្លួន និង ២.ឈ្មោះ សេន ច​យ ភេទ​ប្រុស​អាយុ២៥ឆ្នាំ​មុខរបរ​បើករថយន្តដឹក​ដី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក​ឃុំ រំចេក​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង បាន​រត់គេចខ្លួន ក្រោយពេល​កើតហេតុ។

ជនសង្ស័យ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព រំលោភ​បូក​បានសម្រេច​ទាំងពីរ​នាក់ ទៅ​លើក នារី​រងគ្រោះ​អាយុ២៦ឆ្នាំ នៅ​ភូមិ​ព្រៃ​ទ័ព ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង នៅពេលដែល​ពួកគេស្គាល់នាងហើយបានហៅ​ជនរងគ្រោះ​ឲ្យ​មក​កោសខ្យល់​ឲ្យ​ខ្លួន​នៅ​ចំណុចកើតហេតុ ហើយពេលឃើញឱកាសល្អក៏ចាប់នាងរំលោភម្តងម្នាក់បានសម្រេច ។ ក្រោយមកនារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះស្តេចឲ្យចាប់ខ្លួនពួកគេចាត់ការ​តាមច្បាប់ ហើយនគរបាលឃាត់ខ្លួនបានតែម្នាក់ ​​​​ឯម្នាក់ទៀតគេចខ្លួនបាត់ កំពុងគេចខ្លួនសមត្ថកិច្ចតាមចាប់​ខ្លួនផងដែរ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *