រន្ទះបាញ់​ឆេះ​ដើម​ត្នោត​មួយដើមទាំងកណ្តាកអធ្រាត្រ

ខេត្តកំពង់ធំ​ ៖​ មុនពេលមានភ្លៀងកក់ខែយ៉ាងធំនា​វេលា​ម៉ោង​០០​និង​២៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ ថ្ងៃ សុក្រ៩  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានបាតុភូត​រន្ទះបាញ់​ បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ដើម​ត្នោត​មួយដើម ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្ទះ​ ឈ្មោះ​ នូ​ សុខ​លាប​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ក្នុងភូមិ​ត្រពាំង​វែង​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ បង្កភ្ញាក់ផ្អើលពេញភូមិ ។

​ ក្នុង​បាតុភូតនោះ​លោក​ឧត្តមសេនីយ៍ត្រី​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ជំនាញ​ផ្នែកការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ចុះ​ប្រតិបត្តិការនិងធ្វើ អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឆេះដើមត្នោតមួយដើមនោះទាន់​ពេលវេលា​ ទើបមិន​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ ។​

​មន្រី្តនគរបាល ក្រុង​ស្ទឹង​សែន បានឲ្យដឹងថា ​ មាន​រថយន្តពន្លត់អគ្គិភ័យ​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ​ ចំនួន​ ១​គ្រឿង​ បាន​ចេញទៅធ្វើ​អន្តរាគមន៍បាញ់ទឹកពន្លត់ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ២រថយន្ត​ ស្មើ​នឹង​ ១០​ម៉ែត្រគូប​ ទើប​រលត់ជាស្ថពរ និងមិនរាលដាល ដល់ដើមត្នោតដទៃ និងផ្ទះប្រជាពលរដ្ឋជិតខាង ​ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *