កូននេនបែកថ្នាំឡើងរាំបញ្ចេញក្បាច់គុណ លើសួនរង្វង់មូលចោមចៅ ផ្អើលអាជ្ញាធរ សមត្ថកិច្ចដេញចាប់

ភ្នំពេញ ៖ កូននេនមួយអង្គសង្ស័យប្រើប្រាស់ថ្នាំញៀនដល់កម្រឹតរហូតដល់បែក រត់ រាំ បញ្ចេញក្បាច់គុណ នៅលើស្តូក ចម្លាក់សួនរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរ ដេញចាប់ រត់ពេញសួនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយត្រូវបាននាំទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគុណ ចាត់វិធានការ តាមវិន័យសង្ឃ ។

កូននេនខាងលើ ព្រះនាម ឌួង វណ្ឌី ព្រះជន្ន២១ ព្រះវស្សា បួសរៀនជាសង្ឃ នៅខាងខេត្តបាត់ដំបង ទើបតែវិលមកគង់នៅ វត្តក្រាំងធ្នង់ ចេញចូល ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្នុងរយៈពេល៤សប្តាហ៍មកហើយ ។

តាមសង្ឃដីកា បានឲ្យដឹងថា នេនខាងលើ បានបួសរៀន ជាសង្ឃរយៈពេល៦ខែមកហើយ នៅខាងខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ ចាកចេញពីវត្ត មកទីក្រុងភ្នំពេញ រយៈពេល១ខែនេះ គង់ស្នាក់នៅជាបណ្តោះអាសន្ននៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញព្រះសង្ឃមួយអង្គ និមន្តមកដល់សួនច្បាររង្វង់មូលចោមចៅ ដើរបិណ្ឌបាត រួចបែជាដោះស្បង់ជីវរចេញ ស្លែកតែសំពត់ងូត ហក់ឡើងទៅលើស្តូប ចម្លាក់ រាំ បញ្ចេញក្បាច់គុណ បង្កឲ្យភ្ញាក់ផ្អើល អ្នកអ្នកដំណើរ ។ ហេតុការណ៍ព្រះសង្ឃខាងលើកើតឡើងភ្លាមៗ ត្រូវបានរាយការណ៍ទៅខាងអាជ្ញាធរ សមត្ថកិច្ច ដើម្បីចាត់វិធានការ ជៀសវាងបង្កផលប៉ះពាល់ដល់ ព្រះសង្ឃ ដែលប្រកាន់ខ្ជាប់នូវ ធម៏ វិន័យ ក្នុងព្រះពុទ្ធសាសនា ទើបកម្លាំងសមត្ថកិច្ច កម្លាំងអាជ្ញាធរ សង្កាត់ចោមចៅ៣ រួមជាមួយកម្លាំងនគរបាលក្រុង ប្រចាំគោលដៅរង្វង់មូល នាំគ្នាព័ទ្ធដេញចាប់ ទម្រាំឃាត់ ព្រះបាន ប្រើប្រាស់កម្លាំង ជាច្រើននាក់ ហើយក្នុងប្រតិបត្តិការខាងលើ ត្រូវបាន កូននេនខាងលើ តដៃជាមួយកម្លាំងផងដែរ ទោះជាយ៉ាងណាក្តី ឡោមព័ទ្ធ រហូតដល់ចាប់បាន នាំយកទៅសាលាសង្កាត់ចោមចៅ៣ និងបន្តទៅ កាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគុណ គង់ប្រចាំទីនោះ ចាត់វិធានការទៅតាម វិន័យសង្ឃ ។

តាមការិយាល័យធម្មការ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីឃាត់ នាំព្រះសង្ឃមួយអង្គខាងលើ ដែលមានអាការៈ សង្ស័យបែកថ្នាំ ក្រោយពីធ្វើសកម្មភាព ប្រាសចាកពីធម៌វិន័យ ខ្លួនជាសង្ឃ បង្កឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សង្ឃដទៃ ទើបមន្រ្តីធម្មការ សម្រេចនាំសង្ឃខាងលើទៅកាន់វត្ត ជម្ពូវ័ន ដើម្បីឲ្យអនុគុណ ចាត់វិធានការ ទំនាក់ទំនងទៅខាង វត្តដែលនេនរូបនេះ បួសរៀន គង់នៅ មកទទួលនាំទៅវត្តដើមវិញ ជៀសវាង និមន្តដើរ បង្កបញ្ហា ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ពិសេសក្នុងជួរជាព្រះសង្ឃ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *