នគរបាលខេត្ត មណ្ឌលគីរីចាប់ក្មេងទំនើង កោរត្រងោល

មណ្ឌលគីរីៈនៅព្រឹកថ្ងៃទី៣១ខែតុលានេះថាតុលាការខេត្តមណ្ឌលគិរីបានតម្រូវឲ្យនគរបាលបញ្ជូនខ្លួនក្មេងទំនើងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលានោះ មកតុលាការដើម្បីដាក់បន្ទុកខណៈនគរបាលខេត្តមិនទាន់ធ្វើឯកសារដាក់បន្ទុកពួកគេព្រោះពួកគេទាំងនោះមិនបានបង្ករបួសស្នាមដល់អ្នកដទៃ និងកំពុងកោរត្រងោលពួកគេប្រដៅឲ្យរាងចាល ។

មន្រី្តនគរបាលខេត្តរតនគីរីបានឲ្យដឹងថា ក្មេងទំនើងពីរនាក់ត្រូវនគរបាលក្រុងចាប់ខ្លួន ក្រោយពីពួកគេបានអុកឡុកបង្កភាពអណាធិប្បតេយ្យដល់ការថែរក្សាសណ្តាប់ធ្នាប់ របស់សមត្ថកិច្ចក្នុងកម្មវិធីប្រគុំតន្ត្រីក្រុមហ៊ុនលីហ៊ួរ វេរលុយនៅកណ្តាលក្រុងសែនមនោរម្យនៅម៉ោងប្រមាណជា ១០និង ៣០នាទី ថ្ងៃ២៩ខែតុលាឆ្នាំ២០១៦ ។

យុវជន២នាក់ ក្នុងនោះទី១ ឈ្មោះ ឆន រស្មី ភេទ ប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិមានលាភ សង្កាត់ សុខដុម ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរី ទី២ ឈ្មោះ រ័ត្ន មុន្នីរ៉ុង ភេទ ប្រុស អាយុ ១៨ ឆ្នាំដែលបច្ចុប្បន្នរស់នៅភូមិសង្កាត់ជាមួយគ្នា។

ប្រភពដដែលបានឲ្យដឹងទៀតថា សមត្ថកិច្ចបានដកហូតពីក្មេងទំនើងនូវទូរស័ព្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿង កាំបិតវែង១ និងស្នាប់ដៃ១ផងដែរខណៈពួកគេ ជិះម៉ូតូឌុបគ្នាជែងម៉ូតូតាមផ្លូវ រួចចតម៉ូតូឡើងឈរលើម៉ូតូរាំគ្រវែងលើកែបម៉ូតូ និងបន្តដេញកាប់គ្នាជាមួយក្រុមផ្សេងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកមកចូលរួម ទើបនគរបាលចាប់បានកោតត្រងោលប្រដៅឲ្យរាងចាល តែម្តង ៕ សម្បត្តិ

%e1%9e%80%e1%9f%84%e1%9e%9a%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%84%e1%9f%84%e1%9e%9b%e1%9e%80%e1%9f%84%e1%9e%9a%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%84%e1%9f%84%e1%9e%9b

Leave a Reply

Your email address will not be published. Required fields are marked *