ក្រុម​ចោរ​ប្លន់​ដែលកាប់ស្រ្តីម្នាក់យកម៉ូតូ១គ្រឿងកាលពី៦ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ខ្លួន​បាន​ហើយ​


ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ក្រោមបញ្ជាពីសំណាក់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់ដែលបានប្រើដាវធ្វើសកម្មភាពកាប់ទៅលើស្រ្តីម្នាក់ប្លន់យកម៉ូតូ១គ្រឿងកាលពី៦ថ្ងៃមុន។​ហេតុការណ៍​ចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥៥នាទីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន​ទី​១,ឈ្មោះរឿងរ៉ន ហៅជាតិ ហៅឡេង អាយុ២៤ឆ្នាំមុខរបរលីកាតុង ស្នាក់នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣(ជននេះគឺជាមុខសញ្ញាគាស់បន្ទប់និងគាស់ផ្ទះយ៉ាងសកម្មរាប់ដងមិនអស់)​ទី​២,ឈ្មោះអនម៉េង ហៅពៅ អាយុ១៩ឆ្នាំនិង​ទី៣​,ឈ្មោះស៊ឹម បញ្ញា ហៅម៉ៅអាយុ១៦ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត មានទីលំនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ។ចំណែកជនរងគ្រោះ ស៉ឹម សុខឃីមអាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា មានទីលំនៅម្ដុំ ផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានសនរុកកំណើតនៅស្រុកឧដុង ខេត្តកំពង់ស្ពឺ​ដែល​បានបាត់បង់ម៉ូតូម៉ាកហុងដា Zoomer X ពណ៌​ក្រហមពាក់ស្លាកលេខភ្នំពេញ1GV-7475។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​អោយ​ដឹង​ថា​ កាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រ្តីរងគ្រោះបានជិះម៉ូតូធ្វើដំណើរមកពីខេត្តកំពង់ស្ពឺចូលភ្នំពេញតែម្នាក់ឯង។លុះពេលទៅដល់ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យក៏ត្រូវបានក្រុមជនសង្ស័យខាងលើជិះម៉ូតូដេញតាមគំរាមកាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្ដង។ពេលនោះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងហើយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅក្រោមការបញ្ជា​ផ្ទាល់​ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញាចោរប្លន់ចំនួន៣នាក់។ដោយដកហូតបានកាំបិត ដាវ ថ្នាំញៀន ព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ។
បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *