បាន​ប្រាណ​អូន​ហើយ​ចង់​ដោះ​ដៃ​ ជួល​ម៉ូតូ​ឌុបជិះ​​តាម​រក​ ឃើញ​ដឹក​ប្រពន្ធដើម

ភ្នំពេញ៖ នារី​កម្មករ​ដ៏​ស្រស់​ស្អាត​ម្នាក់​បាន​ជិះ​ម៉ូតូ​ឌុប​ជា​មួយ​ម្តាយ​ដើរ​រកគូរ​ស្នេហ៍​ដែ​ល​ជា​ប្តី​ហេងស៊យ ខណះ​ដែល​ជួប​គ្នា​នៅ​ម្តុំវត្តស្លែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេ​ខ៣ ក៏ប្រទះឃើញ​គូរស្នេហ៍របស់​ខ្លួន​ជិះម៉ូ​តូមួយគ្រឿងដឹកប្រពន្ធដើមក៏បានស្រែកហៅអោយឈប់តែបុរសកំហូចខាងលើនោះមិនបានឈប់ទេបានព្យាយាមជិះម៉ូតូរត់គេចពីសង្សារបស់ខ្លួន​ រហូតដល់ចំនុចស្ពានទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោទើបនារីជាសង្សានិងម្តាយបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញស្ទាក់ចាប់វិសក្ស័យ​ព្រោះ​តែអូននិងម្តាយអូនស្រែកថាចោរៗកុំអី​ពលរដ្ឋវាយម្នាក់មួយដៃមួយជើងតែសំណាងល្អបែកធ្លាយថាជារឿងស្នេហាត្រីកោណវិញ។

នារី​​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ​ចាន់ សុខា អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មកររោង​ចក្រAC ស្នាក់​នៅ​បន្ទប់​ជួល​ភូមិព្រៃព្រីង សង្កាត់​ចោ​​ម​ចៅ​២ខណ្ឌពោធិ៍សែនជយ័ ។ ចំណែ​កបុរសកំហូចខាងលើមានឈ្មោះស៊ុនរិទ្ធអាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រACស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិដើមឬស្សឃុំដើមឬស្សីស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។

​តាម​ប្រភព​ព័ត៌មានពី​ជន​រង​គ្រោះ​នៅចំពោះមុខ​កមកម្លាំងនគរបាល​បានប្រាប់អោយដឹងថា​ ដំបូងឡើយកូនរបស់គាត់បានមកពីខេត្តបាត់ដំបងមកធ្វើការរោងចក្រនៅភ្នំពេញនៅសង្កាត់ចោមចៅ១ខណ្ឌពោធិសែនជយ័នៅរោងចក្រកាត់ដេរក្រុមហ៊ុនACហើយកូនស្រីរបស់គាត់ក៏មានការទំនាក់ទំនងស្នេហាជាមួយបុរសកំហូចខាងលើរយះពេលជិតមួយឆ្នាំមកហើយដោយបុរសនោះបានប្រាប់ថាខ្លួននៅកម្លោះកំព្រាឪពុកម្តាយធ្វើអោយកូនស្រីគាត់អាណិតដាក់ចិត្តស្រលាញ់លើបុរសខាងលើនោះយ៉ាងខ្លាំងហើយជនកំហូចនោះបានសន្យាថានិងចូលស្តីដណ្តឹងនាងរៀបការជាមួយគ្នានៅមុនរដូវចូលឆ្នាំខ្មែខាងមុខនេះនៅឯស្រុកខាងស្រីនៅខេត្តបាត់ដំបងដើម្បីបំពេញមុខមាត់បងប្អូនខាងស្រីហើយពួកគេក៏បានរួមរស់នៅជាមួយគ្នារយះពេលជិតមួយឆ្នាំហើយដោយនារីដែលត្រូវប្រពន្ធបណ្តោះអាសន្នមិនដែលឃើញប្រាក់ខែប្តីនោះទេដោយលោកប្តីហេងស៊យនេះចាយតែប្រាក់ខែនាងបើករៀងរាល់ខែទើបនាងចេះតែមានការសង្សយ័តាមដានប្តីរបស់ខ្លួនទីបំផុតទើបដឹងថាប្តីរបស់ខ្លួនមានប្រពន្ធដើមរួចហើយ​។

ក្រោយពី​កម្លាំងនគរបាលក្រាំងពង្រធ្វើការសាកសួរហើយដោយសារតែរឿងនេះកើតឡើងនៅសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជយ័ទើបបញ្ជូនអ្នកទាំង៣មកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១ចាត់ការបន្តវិញ ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *