ខេត្តកណ្តាល ៖មន្រី្តនគរបាលចុះមករៀបចំសណ្តាប់ ក្នុងពិធីមង្គលការម្នាក់ បានរងរបួសធ្ងន់នៅក្នុង ពិធីមង្គលការបានក្លាយជាអំពើហិង្សា ដោយសារតែបុរសម្នាក់ស្រវឹងដល់.ក បានយកពូថៅកាប់ក្បាលកើតឡើងនៅរោងការកូនរបស់ឈ្មោះឡាញ ហេន ភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះរៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ ជាកសិកររស់ នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិង វត្ថុតាងពូថៅជាក់ស្តែង ។ ចំណែកជនរងគ្រោះដែលជានគរបាលទទួលការងារមករៀបចំ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីមង្គលការឈ្មោះប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជានគរបាលប៉ុស្តិ៍សំបួរមាស រស់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុលោក នាយប៉ុស្ដិ៍បានចាត់តាំងអោយជនរងគ្រោះនិងលោកវ៉ែន ភាច មន្ត្រីប៉ុស្តិ៍ទៅការពារសន្តិសុខ ពិធីមង្គលការកូនរបស់ឈ្មោះឡាញ់ ហេន នៅទីតាំងកើតហេតុខាងលើ ។លុះដល់ម៉ោងកើត ហេតុជនរងគ្រោះកំពុងធ្វើចរាចរបានកៀប៉ះចំម៉ូតូក្មេងនៅក្បែររោងការ ស្រាប់តែជនសង្ស័យ ខឹងក្នុងស្ថានភាពស្រវឹងដល់.កផងក៏យកកាន់ពូថៅមកកាប់ក្បាលជនរងគ្រោះពីក្រោយបណ្ដាលអោយររយះហូរឈាមយ៉ាងច្រើន ។
ភទោះយ៉ាងណា ប្រជាការពារនិងប្រពន្ធជនរងគ្រោះក៏នាំគ្នាយកជនរងគ្រោះមក មណ្ឌលសុខភាពឃុំសំបួរមាសដើម្បីធ្វើការសង្គ្រោះបន្ទាន់(ដេរបួនថ្នេរ) ។ ចំណែកជនសង្ស័យត្រូវប្រជាការពារចាប់បញ្ជូនមកប៉ុស្នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ វិសាល
