ជន​ជាតិ​អាមេរិកម្នាក់លោត​សម្លាប់​ខ្លួន​ពី​លើ​អាគារ​ខុន​ដូរ ខេប៉ូទិច ជាន់ទី១២

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​៣​និង​៥០​នាទី ទៀប​ភ្លឺ​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បុរស​ជន​ជាតិ​អាមេរិក ម្នាក់បានស្លាប់​យ៉ាង​អា​ណោ​ចអាធ័ម ខណៈ​ដែល​បាន​ធ្វើ​អត្ត​ឃា​ត លោត​ទម្លាក់​ខ្លួន​ពី​លើ​អាគារ​ជាន់​ទី​១២​របស់​ខុន​ដូរ ខេប៉ូទិច នៅចំណុច​ទីតាំង​លេ​​ខ​៥៤ ផ្លូវលេខ៤៨២ ក្រុមទី២២ ភូមិ​៣ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន រា​​ជ​ធានីភ្នំពេញ ។

ជន​រងគ្រោះ​មាន​ឈ្មោះ STEPHEM RU​S​SELL GOURLLY ភេទប្រុស អាយុ​៥២​ឆ្នាំ ជនជាតិអាមេរិក​នៅ​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា ស្នាក់​នៅ​ខុន​ដូរ​កើត​ហេតុ​ខាងលើ បន្ទប់លេខ១២០១ ជាន់ទី១២ កាន់លិខិត​ឆ្លង​ដែនលេខ 45982947 មុខរបរ​ភ្ញៀវ​ទេស​ចរ ។ ​រី​ឯ​ម្ចាស់​ខុន​ដូរ​ឈ្មោះ ឃុំ ដារិត ភេទប្រុស អាយុ២៣ឆ្នាំ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មុនពេល​កើ​ត​ហេតុគេ​ឃើញ​សពជនរងគ្រោះ​បាន​មក​ស្នាក់​នៅ​ខុន​ដូរ​ខាង​លើ តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២​០​១៨ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែលោ​ត​ទម្លាក់ខ្លួនពីលើអាគារជាន់ទី១២ ធ្លាក់ម​ក​លើផ្លូវលេខ៤៨២ មុខនឹងខុនដូរ បែក​ក្បាល​ស្លាប់​តែ​ម្តង។ បន្ទាប់មក​ម្ចាស់​ខុន​ដូរ បានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីសហការជាមួយនឹងជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យ​សពដល់​កន្លែង​កើត​ហេតុ​ ។

ក្រោយពីពិនិត្យសពជនរងគ្រោះ​ស្លាប់​ដោ​យ​សារ​តែ​ប៉ះ​ទង្គិច​ក្បាល​ធ្ងន់​ធ្ងរ ដោ​យ​សា​រ​តែ​ការ​ធ្វើ​អត្ត​ឃាត​លោត​សម្លាប់​ខ្លួន​ពី​លើ​ជាន់​ទី​១២​ពិត​មែន ត្រូវបាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា ដើម្បីឲ្យ​ខាង​ស្ថាន​ទូត​ទំនាក់ទំនង​ទៅកាន់​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ប្រទេស​ដើមវិញ ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *