ឆ្មក់បង្ក្រាបសង្វៀងជល់មាន់​ មួយកន្លែងនៅតាមបណ្តោផ្លូវរថភ្លើង​សង្កាត់ទួលសង្កែ១ឃាត់មនុស្ស៥នាក់ និងមាន់ជល់៣ក្បាល

ភ្នំពេញ​៖​ នគរបាលខណ្ឌឫស្សីកែ​វ បានចេញបង្រ្កាប ក្រុមញៀនល្បែងជល់មាន់ឃាត់មនុស្ស៥ចំនួន​ ​ និងមាន់ជល់ ៣ក្បាល ខណៈក្រុមញៀនល្បែងទាំងនេះ​កំពុងភ្នាល់ដាក់លុយគ្នាលេងយ៉ាងសប្បាយ។​ ប្រតិបត្តិការ​ចុះបង្ក្រាបសង្វៀងជល់មាន់នេះបានធ្វើឡើងកាលពីវេលាម៉ោង​ ៣និង១៥នាទីរសៀល​ ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ នៅចំណុចផ្លូវរថភ្លើង​ ក្នុងដីឡូត៍ទុកចោលរោងចក្រខ្យូង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ​ លឹម ទូច ភេទប្រុស អាយុ​ ៤៤ឆ្នាំ មុខរបរ​ លក់ដូរ​ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១,​ ទី២-ឈ្មោះ អ៊ន ចាន់ ភេទប្រុស អាយុ​ ៣១ឆ្នាំ មុខរបរ​ កម្មករ​ ជនជាតិខ្មែរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១,​ ទី៣-ឈ្មោះ វ៉ា គឹមរុន ភេទប្រុស អាយុ​ ៥៥ឆ្នាំ មុខរបរ​ រត់ម៉ូតូឌុប​ ជនជាតិខ្មែរ ស្នាក់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ,​ ទី៤-ឈ្មោះ ទ្រី ថុង ភេទប្រុស អាយុ​ ៥១ឆ្នាំ មុខរបរ​ នៅផ្ទះ​ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលសង្កែ១​ និងទី៥-ឈ្មោះ ទ្រាង នាង ភេទប្រុស អាយុ​ ៣៧ឆ្នាំ មុខរបរ​ លក់ដូរ​ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវ១៦៤ សង្កាត់អូរឫស្សី​២ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

លោក​ អ៊ីវ​ ឈុនផេន​ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកវ​ បានប្រាប់ អោយដឹ​ងថា​ ដោយមានការបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ឯក​ ទៀង​ ច័ន្ទសារ​ អធិការខណ្ឌ​ បានបញ្ជាអោយគ្រប់បណ្តាលប៉ុស្តិ៍ទាំង​ ៧ក្នុងខណ្ឌ​ ត្រូវបង្ក្រាបនៅល្បែងស៉ីសងក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រោយមានការចំណាត់ការបែបនេះ​ លោកអធិការរង​ បានដឹកនាំកម្លាំងនគរបាលខណ្ឌ​ សហការជាមួយកម្លាំងប៉ុស្តិ៍ទួលសង្កែ១​ និងប្រជាការពារសង្កាត់ឫស្សីកែវ​ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបសង្វៀងជល់មាន់​ មួយកន្លែងនៅតាមបណ្តោយផ្លូវរថភ្លើង​ ម្តុំដីឡូត៍ទុកចោលរោងចក្រខ្យូង​ នៅក្នុងប្រតិបត្តិការនេះ​ គឺកម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ៥នាក់​ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖​ មាន់ចំនួន​ ៣ក្បាល,​ ខ្នាយដែកចំនួន​ ២គូ កន្ត្រកសម្រាប់ច្រកមាន់ចំនួន​ ២​ និងម៉ូតូចំនួន​ ៤គ្រឿង​ ហើយនគរបាលយើង​បានឃាត់យកមកអធិការដ្ឋាន​ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់បន្ត ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *