ស្ត្រី​អនាថា​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់

ខេត្ត​ព្រះសីហនុ​៖​មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​វេលាម៉ោង​09:30នាទី​ព្រឹក​ថ្ងៃទី26​ខែ​កុម្ភៈ​ឆ្នាំ​2018​ត្រូវ​បាន​គេ​ប្រទះឃើញសាកសពស្ត្រីម្នាក់ ពុំស្គាល់អត្តសញ្ញាណ​ជាជនអនាថា​ ​ដេកស្លាប់​នៅក្នុងព្រៃស្មៅ​ ក្នុងស្ថានភាព​ មានភួយដណ្តប់​ និងមានអាហារក្បែរខ្លួន ពីម្ខាងផ្លូវម្តុំខាងមុខមន្ទីរអប់រំ​ ខេត្តព្រះសីហនុ ជិតវិមានឯករាជ្យ​ស្ថិតក្នុងក្រុមទី9ភូមិ1សង្កាត់3ក្រុង-ខេត្តព្រះសីហនុ​។

ក្រោយ​ពី​ប្រទះ​ឃើញ​សាក​សព​កម្លាំងនគរបាល​ជំនាញ​ត្រួតពិនិត្យលើសាកសព​និងមានប្រជាពលរដ្ឋស្គាល់ថា​ សាកសពស្ត្រីខាងលើ​ ជាជនអនាថា​ គ្មានអត្តសញ្ញាណដើររើសអេតចាយ​ដេកស្លាប់ដោយខ្លួនឯង​។

បច្ចុប្បន្នសាកសព​ ត្រូវបានសមត្តកិច្ចយកទៅបូជានៅវត្តឥន្ទញ្ញាណ​ហៅ​(​ វត្តក្រោម​ )​ព្រោះគ្មានសាច់ញ្ញាតិ​៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *