ផឹកស្រាបៀអស់៣កំប៉ុងឆ្កឹះសោចូលទៅដេកក្នុងបន្ទប់កម្មការនីរោងចក្រ ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ យុវជនម្នាក់ជាប់ចោទសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេចចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតបន្ទប់ជួលក្រុម២ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ហួន ហ៊ន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ ខាងក្រោយផ្សារ កាណាសុធី ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបារ៉ូង ឃុំ បារ៉ូង ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែកម្ចាស់បន្ទប់ ឈ្មោះ សោ ណាម ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ EVC ស្នាក់នៅ ខាងផ្សារកាណាសុីធី មានស្រុក កំណើត ខេត្តកំពង់ចាម ។ ដោយឡែក សាក្សីឃើញហេតុការ ឈ្មោះ ហឿន ស្រីលាង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជាប់គ្នានឹងបន្ទប់កើតហេតុ មានស្រុកកំណើត ភូមិ ព្រែកយាយហុិន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភព​ព័ត៌មានពី​ស្រ្តីខាងលើបានឲ្យដឹងថា ខណៈដែលម្ចាស់បន្ទប់ស្នាក់នីខាងលើ២នាក់បានចាកចេញទៅធ្វើការបាត់ គាត់នៅក្រោយគេ ដើរចេញមកឃើញបន្ទប់ជនរងគ្រោះមិនមានចាក់សោ រុញទ្វារអើតមើល ស្រាប់តែឃើញជនសង្ស័យកំពុងដេកលក់ ធ្វើតែមិនដឹង សួរអ្នកនៅក្បែរមិនមានអ្នកស្គាល់ សង្ស័យប៉ុនប៉ងចូលលួច តែងងុយដេកពេកលង់លក់ជ្រុល ឃើញសភាពមិនស្រួល ខ្ទប់ទ្វារខ្ទាស់សោពីក្រៅប្តឹងប៉ូលីសចាប់ខ្លួនតែម្តង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ចាក់សោបន្ទប់ត្រឹមត្រូវហើយទៅធ្វើការបាត់ លុះនៅវេលាម៉ោងខាងលើមិត្តភ័ក្រទូរស័ព្ទប្រាប់មានជនសង្ស័យលបលួចចួលបន្ទប់ ទើបវិលមកវិញ នាំគ្នាប្តឹងប៉ូលីសចាប់ខ្លួនតែម្តង ។

តាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនបានផឹកស្រាបៀគ្នា២នាក់ អស់៦កំប៉ុង ៣កំប៉ុងម្នាក់ កាលពីយប់លុះដល់ព្រឹកឡើងងងុយដេកពេក ថាចូលទៅដេកបន្ទប់មិត្តភ័ក្រ បែជាខុសបន្ទប់ទៅវិញ ។
ប៉ុន្តែ​ទោះជាជនសង្ស័យដោះសារបែបណាក្តី នៅម្តុំបន្ទប់ជួលខាងលើ ពុំមានអ្នកស្គាល់ឡើយ ហើយជនរងគ្រោះប្តឹងចោទប្រកាន់ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *