ការរួច គ្មានសល់លុយធ្វើអត្តឃាតចងកស្លាប់ចោលប្តី

ខេត្តសៀមរាប: ពិតជាមានគំនិតខ្លីមែន ដែលស្រី្តម្នាក់ដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន​ស្លាប់ចោលប្តីថ្មីថ្មោង បន្ទាប់ពីរៀបការរួចបានតែមួយថ្ងៃ ហើយគ្មានសល់លុយទុករក​ស៊ី​ទៅអនាគត ថែមទាំងជំពាក់បណុលគេថែមទៀត ។

ការធ្វើអត្តឃាតរបស់ស្រី្តខាងលើ បានធ្វើឲ្យភ្ញាក់ផ្អើលកាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ១២  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសាច់ញាតិស្រី្ររងក្រោះបានឲ្យដឹងថា ស្ត្រី​រងគ្រោះ(សុំមិនបញ្ចេញឈ្មោះ)មានវ័យជាង២០ឆ្នាំ បានរៀបការជាមួយបុរស​ក្នុងស្រុកជាមួយគ្នានៅថ្ងៃទី២៣-២៤ ខែកុម្ភ:ឆ្នាំ២០១៨ ដោយមានភ្ញៀវចូលរួមយ៉ាងច្រើន។ លុះការរួចស្អែកឡើង ថ្ងៃទី២៥ ខែកុម្ភ:ឆ្នាំ២០១៨  អាពាហ៍ពិពាហ៍របស់នាង ទូទាត់ការចាយ​វាយទៅឃើញថាខាត ធ្វើឲ្យស្រី្ត​រងគ្រោះបានដើររអ៊ូរទាំតែម្នាក់ឯងទាំង​ទឹកមុខស្ងួតថា រៀបការហើយអត់សល់ប្រាក់ចំណងដៃ សម្រាប់​រកស៊ី ថែមទាំងជំពាក់គេទៀត។ ស្រាប់តែព្រឹកឡើងថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨ នាងបានឡើងទៅលើផ្ទះយកខ្សែភ្លើងមកចង.កជាប់ចម្រឹងបង្អួចស្លាប់ដោយគ្មានបងប្អូនណាដឹងឡើយ ។ទង្វើរបស់នាងធ្វើឲ្យស្វាមីដែលទើបរើបការបានមួយថ្ងៃ និងក្រុមគ្រួសារ ហួសចិត្ត ពេកពន់មិនគួរណានាងគិតខ្លី បែបនេះសោះ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិជាចងកសម្លាប់ខ្លួនប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *