អគ្គិភ័យបំផ្លាញផ្ទះឈើ៣ខ្នង នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ផ្ទះឈើចំនួន៣ខ្នង ត្រូវព្រះអគ្គិបំផ្លាញគ្មានសល់កាលពី​យប់ថ្ងៃ ចន្ទ ១២  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ​នៅ​ចំណុច​ភូមិ​ទី៤ ឃុំរ​ការ​ខ្នុ​រ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ  ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះឈើ៣ ខ្នង​ ដែលព្រះអគ្គិបំផ្លាញគ្មានសល់នេះជាកម្មសិទ្ធិ
១.ឈ្មោះ ឈី​ម ស្រ៊ី​ន អាយុ ៨១ ឆ្នាំ ឆេះ​ផ្ទះ​ទំហំ ៥,៦ x ១០ ម៉ែត្រ សង់​អំពី​ឈើ​ប្រកស​ង្ក័​សី ,
២.ឈ្មោះ ឈឿង សេង​ហ៊ា អាយុ ៥០ ឆ្នាំ ឆេះ​ផ្ទះ​ទំហំ ៧ x ១៥ ម៉ែត្រ សង់​អំពី​ឈើ​ប្រក​ក្បឿង ,
៣.ឈ្មោះ ហុង ឈាង​ខ្វាន់ អាយុ ឆេះ​ផ្ទះ​ទំហំ ៧ x ៨ ម៉ែត្រ សង់​អំពី​ឈើ​ប្រក​ក្បឿង ។

បន្ទាប់ពីមានអគ្គិភ័យបែបនេះកើតឡើងភ្លាម លោក​ឧ​ត្ត​ម​សេនីយ​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​កម្លាំងប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៤ គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ស្រុក​ក្រូចឆ្មា ស្រុក​តំបែរ ស្រុក​ត្បូងឃ្មុំ និង​ក្រុង​សួង ចេញទៅជួយ​ធ្វើអន្តរាគមន៍ជាបន្ទាន់ ទើប​ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​ម៉ោង ១១ យប់ ។

បើតាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ឈី​ម ស្រ៊ី​ន មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នោះ គឺ​មកពី​ឆ្លង​ចរន្ត​អគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈដែល​គាត់​បិទ​ទូរទស្សន៍ បិត​ភ្លើង​អំពូល នាំ​កូនចៅ​ចូល​សំរាក​បាន​បន្តិច​ក៏​ឮសូរសំឡេង​ផ្ទុះ និង​ឃើញ​បែក​ផ្កាភ្លើង​នៅ​ចំ​កណ្តាល​ផ្ទះ​ហើយ​បង្ក​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង។ បន្ទាប់មកក៏​បន្ត​ឆាបឆេះ​រាលដាលផ្ទះ​អ្នកជិតខាង​ចំនួន ២ ខ្នង​ទៀត តែមិន​បង្ក​ឲ្យ​មាន​របួសឬ​ប៉ះពាល់​ដល់​អាយុ​នរណាម្នាក់​ឡើយ ។ ចំណែក​សម្ភារៈ​ដែល​ខូចខាត​មាន​ប្រាក់​ដុល្លា​ចំនួន ៧០០ ដុល្លារ គ្រឿង​អល​ង្ការ​ មាស​ប្លា​ទីន​មួយចំនួន , និង​សំភារៈផ្សេងៗមួយចំនួនទៀត គិតជាលុយទាំង៣ផ្ទះរាប់ម៉ឺនដុល្លារឯណោះ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *