កំពុង​ប្រមូល​ផ្តុំ​គ្នា​ជក់​គ្រឿង​ញៀនត្រូវ​កម្លាំងនគរបាល​ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីគ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចឃ្លាំងលក់ភេសជ្ជៈលេខ១២ ផ្លូវ១៧៧ ក្រុម៣ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ទី១ឈ្មោះ លីម វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ , ទី២ឈ្មោះ តាក់ សំពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ , ទី៣ឈ្មោះ បាក់ ថេន ភេទប្រុស អាយុ១៩ឆ្នាំ និងទី៤ឈ្មោះ ឡេង សត្យា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងឃ្លាំងខាងលើទាំងអស់គ្នា។

ក្នុងនោះដែរសមត្ថកិច្ចធ្វើការដកហូតបាន ឧបករណ៍សម្រាប់ប្រើប្រាស់១កំផ្លេ, មានប្រអប់ពណ៌ក្រហម ១ , ដេកកេះចំនួន៣ , ដបទឹកចំនួន១ភ្ជាប់ទុយោបឺតចំនួន២ , ប្រាក់២ម៉ឺនរៀល និងទូរសព្ទ២គ្រឿង។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានដឹកនាំកម្លាំងចុះល្បាតនិងធ្វើរដ្ឋបាលក្នុងមូលដ្ឋាន លុះដល់ចំណុចឃ្លាំងកើតហេតុ ក៏បានចុះទៅពិនិត្យស្រាប់តែឃើញជនសង្ស័យកំពុងជក់គ្រឿងញៀនទើបឃាត់ខ្លួនជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *