និស្សិត IT ឆ្នាំទី​២ប្រើល្បិច​​ចូល​លួច​កាបូ​ប​លុយអ្នកលក់ឥវ៉ាន់​​ត្រូវ​ជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ចូល​ទិញ​ឥវ៉ាន់​នៅកន្លែង​លក់​ចាប់​ហួយ​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ ឃើញ​កាបូប​លុយ​លួច​ឡើង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ​ដាក់​គោល​ដៅ​ត្រួត​ពនិត្យ​មួក​ក​ញ្ច​ក់តាម​ផ្លូវ​នៅ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់​មាន​ការ​សង្ស័យ​ឃាត់​ខ្លួន​ប្រគល់​អោយ​សមត្ថ​កិ​ច្ច​នគរបាល​ផ្សារដើមថ្កូវ​វិញ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​១០និង​១០​នាទី​ថ្ងៃទី២៧ខែកុម្ភៈ​ឆ្នាំ​២០១៨នេះ ស្ថិត​នៅភូមិ២ សង្កាត់ផ្សារដើ​ម​ថ្កូវ ​ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជន​ស​ង្ស័​​យឈ្មោះ​ លឹម​ គឹមហេង​ ភេទប្រុសអា​២១​ឆ្នាំ​មុខរបរ សិស្ស​នៅ​សកល​វិទ្យាល័យ​សុិន​តិច ឆ្នាំទី២ ស្នាក់នៅ​ភូមិព្រះពន្លាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។ ដោយឡែក​នារី​រងគ្រោះឈ្មោះ​ ស្រី​ ស្រស់​ ភេទស្រី​អាយុ២៣ឆ្នាំ​មុខរបរ អ្នកលក់ដូរស្នាក់នៅកន្លែងកើតហេតុខាងលើ​ ​។

តាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា មុន​​ពេល​​កើត​​ហេតុ​ជន​សង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿ​ម៉ាក ហុងដាTod​ay ពាក់​ស្លាកលេខ​ភ្នំពេញ​1CV-998​7​បាន​ចូល​មក​រក​ទិញ​ឥវ៉ាន់​ពេល​នោះ​បាន​អោយ​ប្អូន​ស្រី​គាត់​ទៅ​យក​ថ្នាំ​ដុះ​ធ្មេញ​ឃើញ​ឱកាស់​ល្អ​ដោយ​ប្អូន​គា​ត់​មិន​បាន​យក​កាបូប​លុយ​ទៅ​ជន​សង្ស័យ​បាន​ទាញ​កាបូប​លុយ​នោះ​រត់​ឡើង​ម៉ូតូ​ជិះ​គេច​ខ្លួន ហើយ​គាត់​បាន​ស្រែកឆោ​ឡោ​ឡើង​បាន​ដេញ​តាម​ឃើញ​ជន​សង្ស័យ​នៅ​ម្តុំ​ច្រមុះ​ជ្រូកក្បាល​ថ្នល់ដោយ​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ ដាក់​គោល​ដៅ​ត្រួត​ពិនិត្យ​មួក​កញ្ចក់​ឃាត់​ខ្លួន​បាន​ដោយ​ជន​សង្ស័យ​មិន​បាន​ពាក់​មួយ​សុវត្តិភាព​ស្រប​ពេល​នោះ​នារីរងគ្រោះ​បាន​ទៅ​ដល់​ស្គាល​ក៏​អោយសមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាម​ៗ ។

នារីរងគ្រោះបានបន្តទៀតថាលុយដែលនៅ​ក្នុងកាបូប​របស់​គាត់​សរុប​ទាំង​លុយ​ខ្មែរ​និង​លុយ​ដុល្លា​រ៍ជាង​១០០០​ដុល្លារ៍។

បច្បន្នជនសង្ស័យបាននាំខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមផ្លូវច្បាប់ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *