បុរសម្នាក់ខ្យល់គស្លាប់បន្សល់ទុកកូនឲ្យកំព្រប្រពន្ធក្លាយជាស្រីមេម៉ាយ

ភ្នំពេញ៖ បុរសម្នាក់បានខ្យល់គស្លាប់ចោលកូនឲ្យកំព្រា   ប្រពន្ធក្លាយជាស្ត្រីមេម៉ាយ បង្កការ ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨   ចំណុចបន្ទប់ជួលជាន់ទី១បន្ទប់លេខ៣៥ក្រុម១  ភូមិពោងពាយសង្កាត់ទួលសង្កែទី២   ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

សាក​សព​ត្រូវបាន​គេ​ស្គាល់​ ឈ្មោះឃឹម តារាហៅហយអាយុ៣៨ឆ្នាំជាកម្មកររបស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ស្នាក់នៅ បន្ទប់កើតហេតុមានស្រុកកំណើតនៅភូមិថ្មីឃុំរកាក្រៅក្រុងដូនកែវខេត្តតាកែវ។​     ចំណែក​ឯ​ប្រពន្ធឈ្មោះពុត លឹមអុីអាយុ៣២ឆ្នាំមុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នានិងមានស្រុកកំណើតនៅភូមិពាមជីកងឃុំពាមជីកងស្រុកកងមាសខេត្តកំពង់ចាមមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។

តាម​ប្រភពពត៌មានពីអ្នកជិតខាងឲ្យដឹងថា  នៅមុនពេលកើតហេតុ​បុរសខាងលើបន្ទាប់ពីបើកប្រាក់ខែរួចបានជួបជុំមិត្តភ័ក្រផឹកសុីជុំគ្នាបីនាក់ហើយ  បុរសរងគ្រោះបានផឹកអាបេសេអស់មួយកំប៉ុងហើយក៏ត្រឡប់បន្ទប់វិញ។

តាម​ប្រភពពត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា​ ប្តីរបស់គាត់មានអាការៈធម្មតាហើយចូលសម្រានក្នុងបន្ទប់ដូចធម្មតាលុះម៉ោងប្រហែល២និង៣០នាទីប្តីគាត់ស្រម៉ុកខ្លាំងៗហើយគាត់ជាប្រពន្ធបានទះដើម្បីដាស់ឲ្យភ្ញាក់ចំនួន២កំភ្លៀងតែនៅតែមិនដឹងខ្លួនហើយគាត់ជាប្រពន្ធក៏បានហៅអ្នកជិតខាងឲ្យមកជួយកោសខ្យល់ឲ្យប្តីលុះកោសខ្យល់រួចប្តីនៅតែមិនដឹងខ្លួនក៏បានទៅអញ្ជើញគ្រូពេទ្យឲ្យមកពិនិត្យបន្ទាប់ពីគ្រូពេទ្យពីនិត្យរួចរាល់ហើយគ្រូពេទ្យបានប្រាប់ថាបុរសខាងលើបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីឲ្យមកពិនិត្យរួចក៏ទាក់ទងទៅកម្លាំង​នគរបាល​ជំនាញដើម្បីពិនិត្យបន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបញ្ជាក់ថាពិតជាស្លាប់ដោយសាគាំងងបេះដូង(ខ្យល់គ)ប្រាកដមែន៕៩៨

សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តតាកែវ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *