នារី​ម្នាក់​រត់​មក​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ចោទ​ថា​ជន​សង្ស័យ​ម្នាក់​ប៉ុន​ប៉ង​ចាប់​រំលោភ​

ភ្នំពេញ ៖ នារី​វ័យ២០ឆ្នាំម្នាក់​បានមក​រក​ការងារ​ធ្វើ​នៅទីក្រុងភ្នំពេញតែមិន​ទាន់​បានធ្វើ​ផង កំពុង​តែ​ដេក​លង់លក់​ហើយបាន​ភ្ញាក់​ស្រែក​ឆោឡោ​ថា ជនសង្ស័យ​ប៉ុនប៉ង​រំលោភ​មិន​បាន​សម្រេច ក៏​បាន​ទូរស័ព្ទ​ហៅ​ឪពុក និង​គូ​ដណ្តឹង​មក​ដល់​នាំ​គ្នា​ទៅ​ស្បថស្បែ​នៅ​មុខ​លោកយាយ​ទូ​ក្អម នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​០៣និង១០នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រង​គ្រោះខាងលើ​មានឈ្មោះ ព​.​ស​.​ឃ ភេទ​ស្រី អាយុ​២០​ឆ្នាំ ទើប​មក​រក​ការងារ​ធ្វើ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ ។ចំណែក​ជនសង្ស័យ​មានឈ្មោះ ឈា សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដើរ​តាម​ម៉ាស៊ីន​ច្រូតស្រូវ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​ម៉ុ​ក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​នប្រាប់​ឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​ត្រូវ​បាន​គូ​ដណ្តឹង​របស់​នាង​ដែល​បាន​ស្គាល់​ប្រពន្ធ​របស់​ជនសង្ស័យ​រស់នៅ​ភូមិ​របង​ជាមួយ​គ្នា​មក​ធ្វើការ​រោងចក្រ​ហើយ​បាន​ជួល​បន្ទប់​កើតហេតុ​ស្នាក់​នៅ ទើប​គូ​ដណ្តឹង​របស់​នាង​បាន​ជូន​នាង​ទៅ​សុំ​បន្ទប់​ប្រពន្ធ​របស់​ជនសង្ស័យ​ខាងលើ​ស្នាក់​នៅ ដើម្បី​រក​ការងារ​ធ្វើ ហើយទើបតែ​ស្នាក់​នៅ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ មិន​ទាន់​រក​ការងារ​បាន​ធ្វើ​ផង គឺ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ​ជនសង្ស័យ និង​បងប្អូន​ស្រី​ៗចំនួន២​នាក់​ទៀត សរុប​ទាំងអស់​៥​នាក់ ។
ប្រភព​ដដែល​បាន​បន្ត​ទៀត ខណៈ​ពេល​នាង​ស្នាក់​នៅ​បាន​៣​ថ្ងៃ នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រពន្ធ​របស់​ជនសង្ស័យ​បាន​ទៅ​លេង​ស្រុក​កំណើត ដល់​ថ្ងៃ​ទី​២៥ ទើប​ត្រឡប់​មក​វិញ ដោយ​ឲ្យ​ជនសង្ស័យ​ជា​ប្តី​ឌុ​បម​ក​វិញ ហើយ​បាន​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នា​សរុប​៥​នាក់ ទាំង​ជនសង្ស័យ គឺ​ប្តី​ប្រពន្ធ​របស់​គេ​ដេក​ជិត​គ្នា ចំណែក​ស្រី​ៗ​ដេក​នៅ​ជាប់​គ្នា ។ លុះ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភះ នឹះដែល​ជា​ថ្ងៃ​កើតហេតុ ប្រពន្ធ​ជនសង្ស័យ និង​បងប្អូន​ទៅ​ធ្វើការ​អស់ នៅ​សល់​តែ​ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​តែ​២​នាក់ ដោយ​ជនសង្ស័យ​អង្គុយ​ចុច​ទូរស័ព្ទ ចំណែក​រូប​នាង​ពេល​ហូប​បាយ​រួច​ហើយ បាន​ដេក​នៅ​ជិត​មាត់ទ្វារ​បន្ទប់​ដោយ​ស្លៀកខោពាក់អាវធម្មតា ពេល​នោះ​នាង​កំពង់​តែ​ដេក​លង់លក់​ស្រាប់តែ​ជនសង្ស័យ​បាន​មក​សើយ​អាវ​ឡើង​លើ និង​ចាប់​សម្រាត​ខោ​ដល់​ក្បាលជង្គង់​ហើយ​បាន​គំរាម​នាង​ថា «​កុំ​ប្រាប់​នរណា​គេ ប្រយ័ត្ន​គាត់​ចាក់​សម្លាប់​ចោល​» ហើយ​នៅ​ពេល​នោះ​ដែល​ជនសង្ស័យ​ខាងលើ​បាន «​ចាប់​លិឍ​ប្រដាប់​ភេទ​» ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ បាន​ស្ទុះ​ប្រតាយប្រតប់ ហើយ​រត់​ចេញ​ក្រៅ ហើយ​បាន​ទូរស័ព្ទ​ហៅ​ឪពុក​នាង និង​គូ​ដណ្តឹង​នាង មក​ដល់​ប្រាប់​តាម​ដំណើ​រឿង​នៅ​ពេល​ប្រាប់​ទៅ​ឪពុក និង​គូ​ដណ្តឹង​នាង ហើយ​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ថា «​គេ​មិន​បាន​ប៉ុនប៉ង​ចាប់រំលោភ​នាង​ឡើយ​» ។

តាម​សម្ដី​ជនសង្ស័យ​បាន​សារភាព​ថា នៅ​មុន​កើតហេតុ រូប​គាត់​កំពង់​មើល​ទូរស័ព្ទ​ក្នុង​បន្ទប់ ចំណែក​ជន​រង​គ្រោះ​ដេក​នៅ​ជិត​មាត់ទ្វារ​បន្ទប់ ហើយ​គាត់​ដើរ​ចេញ​មិន​រួច បន្ទាប់​មក​គាត់​បាន​លើកជើង​នាង​ចេញ ដើម្បី​ដើរ​ចេញ​ទៅ​ក្រៅ នៅ​ពេល​នោះ​ដែល ជន​រង​គ្រោះ​បាន​ចោទប្រកាន់​គាត់​ថា «​ចាប់រំលោភ​នាង​» ហើយ​ហៅ​ឪពុក​នាង​មក​ដល់​វាយ​រូប​គាត់ បណ្ដាល​ឲ្យ​ទ្រម​ខ្លួន​ស្ទើរ​ថ្លោះ​ចង្កេះ​ទៅ​ហើយ ។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឪពុក​ជន​រង​គ្រោះ​វាយ​ហើយ ជនសង្ស័យ​បាន​បដិសេធ ចំណែក​នារី​រង​គ្រោះ​នៅ​តែ​ចោទប្រកាន់​សង្ស័យ​បាន​ចាប់រំលោភ នៅ​ពេល​នោះ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​គាត់​ដែល​កំពង់ធ្វើការ​រោងចក្រ​ឲ្យ​ត្រលប់​មក​ភ្លាម​ៗ​ផង​ដែរ តែ​ដោះស្រាយ​មិន​ចេញ​ក៏​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយដោះស្រាយ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​សួរនាំ និង​ដោយ​មិន​មាន​សាក្សី​បំភ្លឺ ហើយ​នៅ​លើ​ខ្លួនប្រាណ​នារី​រង​គ្រោះ​មិន​មាន​ស្នាម​នៅ​លើ​ខ្លួន ចំណែក​ជនសង្ស័យ​សុខចិត្ត​ព្រម​ស្បថ​ក៏​ព្រម​ដែរ នៅ​ពេល​នោះ​ជន​រង​គ្រោះ​បដិសេធ​មិន​ប្តឹងប្តល់ ដោយ​ឲ្យ​ជន​រង​គ្រោះ​ស្បថ​នៅ​មុខ​លោកយាយ​ទូល​ក្អម ស្ថិត​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដែល​គេ​មាន​ជំនឿ​ថា​ស័ក្ដិសិទ្ធិ ដោយ​ជនសង្ស័យ​ហ៊ាន​ស្បថ​ថា «​បើ​គាត់​ប៉ុនប៉ង​រំលោភ​ពិតមែន​សូម​ឲ្យ​លោកយាយ​ទូល​ក្អម​កាច់​បំបាក់​.​ក និង​ឡាន​បុក​ស្លាប់​ទាន់ហន់​» ។បន្ទាប់​ពី​ស្បថស្បែ​ចប់ហើយ​ក៏​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ប្តឹងប្តល់​អ្វីនោះទេ ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *