អគ្គិភ័យ កំពុងឆាបឆេះ ខាងក្រោយមជ្ឈមណ្ឌលរ៉ក់

ភ្នំពេញៈ នៅវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០១៨ មានអគ្គិភ័យឆាបឆេះ នៅខាងក្រោយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (អ៊ីរ៉ក់) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយ សមត្ថកិច្ចកំពុង យករថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង ចេញទៅបាញ់ពន្លត់ ។

មកទល់ម៉ោង៥ និង៣០នាទីរសៀលថ្ងៃដដែល ​​ភ្លើងនៅ​​មិន​ទាន់​ជា​ថមថយ​នៅឡើយ​ទេ ហើយក​ម្លាំ​មាន​​សម្ថ​កិច្ច​កំពុង​តែ​ដុតដៃដុតជើង​ធ្វើការ​ពន្លត់ផង​​ដែរ ដោយភ្លើង​បាន​ឆេះរាល​​​ក្នុង​អគារ​រ៉ក់​ខាង​ក្រោយ នៅចម្ងាយប្រមាណ៥ម៉ែត្រ ពីអគ្គាធំខាងមុខ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *