នគរបាលការពារបេតិកភណ្ឌចូលរួមធ្វើកំណាយទីតាំងបុរេប្រវត្តិសាស្រ្តស្រុករតនមណ្ឌល

ខេត្តបាត់ដំបង៖ ស្ថានីយ៍ល្អាងស្ពានមួយកន្លែង ដែលមានអាយុកាលច្រើនឆ្នាំជាងគេបំផុត ក្នុងចំណោមល្អាងទូទាំងប្រទេស ត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌ ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមធ្វើ​កំណាយជាមួយនគរបាលមូលដ្ឋាន និងក្រុមបេសកកម្មបុរេប្រវត្តិសាស្ត្រកម្ពុជា-បារាំង ។

ការធ្វើកំណាយនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ អង្គារ ១៣  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

តាមការឲ្យដឹងពីក្រុមជំនាញប្រាប់ថា ក្នុងការធ្វើកំណាយនេះក្រុមអ្នកស្រាចជ្រាវ បានរកឃើញកុលាភាជ (ភស្តុតាងសំណល់វត្ថុប្រើប្រាស់) ជាច្រើនហើយល្អាងនេះ ក៏ជាទីតាំងមនុស្សក្នុងយុគសម័យ ថ្មបំបែក ថ្មរំលីង មានរាប់ម៉ឺនឆ្នាំមកហើយ។

លោក ឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ និងក្រុមជំនាញបានធ្វើពិធីសែនព្រេនបួងសួងដល់បុព្វបុរសខ្មែរដែលបន្សល់ទុកស្នាដៃ ជាច្រើនដល់កូនចៅជំនាន់ក្រោយ និងបានសង្ឃឹមថា ក្រោយពីការងារធ្វើកំណាយ​នៅស្ថានីយ៍ល្អាងស្ពានទទួលបានជោគជ័យរួចរាល់ហើយនោះ ទីនេះនឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា ចង់ឃើញ ចង់ស្គាល់យ៉ាងច្រើនកុះករនាពេលអនាគត​ជាមិនខាន៕

Leave a Reply

Your email address will not be published. Required fields are marked *