ស្រវឹងស្រាជិះ ធុនដ្រាថ្មីច្រឺងឡើងខឿនសួនច្បារ បុកបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ៖ រថយន្ត TUNDRA ថ្មច្រឺងត្រូវម្ចាស់ដែលមានអាការៈស្រវឹងខ្លាំងនោះ បានបើកបោះពួយទៅបុកបង្គោលភ្លើង និងឡើងលើសួនច្បារ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនិងបាក់បង្គោលភ្លើងមួយដើមបាក់ដល់ដី។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង៣និង៣០នាទីយប់ឈានចូល ថ្ងៃទី១២ ខែធ្នូ២០១៦ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីរ៉េត ត្រង់មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានឃើញរថយន្តបង្កម៉ាក TUNDRA ពណ៌ស ស្លាកលេខភ្នំពេញ 2AL-1754 បើកដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំងហើយ ព្រោះបើករ៉េពេញផ្លូវហើយពែលបើកមកដល់ចំណុចកើតហេតុ ត្រង់មុខផ្សារស្ទឹងមានជ័យថ្មី ម្ចាស់រថយន្តបានប្រឹងបន្ថែមល្បឿន ឲ្យលឿនស្រាប់តែឃើញរថយន្តហោះទៅឡើងលើសួនច្បារ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើមតែម្តង។

បន្ទាប់មកម្ចាស់រថយន្តបង្កព្យាយាមបើករថយន្តរត់ដែរ តែដោយសាររថយន្តខូចទើប មិនអាចបើករត់រួច ក៏បើកទ្វារចុះចេញពីរថយន្ត ហៅម៉ូតូឌុបជិះចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកនៅតែរថយន្ត នៅកន្លែងតែម្តង ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *