បន្ទប់សណ្ឋាគារ Rock និងERock ដ៏ធំ​ក្នុងមជ្ឍមណ្ឌលRock ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចអស់

ភ្នំពេញ ៖ គ្រោះមហន្តរាអគ្គីភ័យមួយបានឆាបឆេះអាគារស្ទឹម ក្នុងមជ្ឍមណ្ឌលRock យ៉ាងសន្ធោសន្ធៅ​ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃអង្គារ ១៣កើត ខែផល្គុន នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលស្ថិតនៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រួមទាំងបង្កឲ្យកងកម្លាំងអន្តរាគមន៍ដែលចុះពន្លត់ បានរងរបួសធ្ងន់ស្រាល៦នាក់ផងដែរ​ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៤ និង៣០នាទីរសៀល អគ្គីភ័យខាងលើនេះ បានឆាបឆេះអាគារស្ទឹមក្នុងមជ្ឍមណ្ឌលកម្សាន្តRock ហើយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ​ រួមទាំងសមត្ថកិច្ចមូលដ្ឋាន កងប្រដាប់អាវុធ និងកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គីភ័យ​ បានចេញរថយន្តជាច្រើនគ្រឿង ក្នុងនោះរួមមាន​ ៖ រថយន្តពន្លត់អគ្គីភ័យកងរាជអាវុធហត្ថក្រុង / រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ/ រថយន្តពន្លត់អគ្គីភ័យជ្រោយចង្វារ / រថយន្តពន្លត់អគ្គីភ័យក្រសួងការពារជាតិ​ / រថយន្តពន្លត់អគ្គីភ័យស្រាបៀរកម្ពុជា /​ និងរថយន្តពន្លត់អគ្គីភ័យកោះពេជ្រ ដោយពួកគាត់បាននាំគ្នាស្វះស្វែងញាប់ដៃ ញាប់ជើង ជួយបាញ់ទឹកពន្លត់ ទាំងបានបង្កឲ្យមានកងកម្លាំងពួកគាត់រងរបួសធ្ងន់ដោយសារផ្សែងភ្លើងចំនួនម្នាក់ និងសន្លប់ចំនួន៥នាក់ ហើយត្រូវបានសមត្ថកិច្ចដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។ ក្នុងករណីអគ្គីភ័យខាងលើនេះ កងកម្លាំងអន្តរាគមន៍បាញ់ទឹកពន្លត់ បានប្រើប្រាស់ទឹកអស់រហូតដល់ទៅចំនួន159ឡាន​ ដោយរលត់ទៅវិញជាស្ថាពរនៅវេលម៉ោង១០ និង៣០នាទីយប់ ។
‎ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា នៅពេលកើតហេតុនោះ គេសង្គេតឃើញមានវត្តមាន ឯឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ / ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជាអគ្គស្នងការរងនគបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ / ព្រមទាំងលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ, លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន , លោក យិន សាន​ អធិការនគរបាលខណ្ឌចំការមន , លោក ព្រហ្ម យ៉ត ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ រួមមានការសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន​ កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុផងដែរ ។
តាម​ប្រភពពីសមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង គឺអាចមកពីជាងផ្សារជួសជុលបន្ទប់ ធ្វេសប្រហែសធ្វើឲ្យឆេះ ។ ហើយសំភារះដែលខូចខាតមាន បន្ទប់សណ្ឌាគារ Rock និងERock មួយចំនួនធំ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *