

ខេត្តកណ្តាល៖ បុរសម្នាក់រួមនិងអ្នករួមដំណើរម្នាក់ទៀតជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាលត្រូវសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២២និង០៥នាទី ត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោង៉ូវ ងួនហេងII លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះផាត សុខហេងភេទប្រុស អាយុ២៩ឆ្នាំ(របួសធ្ងន់បាក់ស្មងជើងស្តាំ) មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ នឹងអ្នករួមដំណើរពីក្រោយឈ្មោះគាំ វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ(របួសស្រាល)មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ដោយជិះម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ សេរី2015 ពាក់ស្លាកលេខ ភ្នំពេញ 1CW-4164(គ្មានកញ្ចក់មើលក្រោយនឹងមិនពាក់មួកសុវត្ថិភាព)ធ្វើដំណើរក្នុងទិសដៅឆ្លងផ្លូវពីលិចទៅកើត(បត់ឆ្វេង)(បញ្ច្រាសផ្លាកសញ្ញាហាមចូល)មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតម៉ាកHonda Dream C125 ពណ៍ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខ ភ្នំពេញ 1CR-5648(មានកញ្ចក់មើលក្រោយតែមិនពាក់មួកសុវត្ថិភាព)បើកបរឈ្មោះសឿន សុខធូ ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ ធ្វើដំណើរក្នុងទិសដៅគ្នាពីជើងទៅត្បូងបណ្តាលអោយអ្នកបើកបរម៉ូតូទាំង២រងរបួសធ្ងន់ត្រូវបានសាច់ញាត្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជយ័ជំនះ។រីឯមធ្យោបាយទាំង២ត្រូវបាននគរបាលយកទៅកាន់អធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ចែងតាមនីតិវិធី៕សារ៉េត