នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាលប៉ុស្តិ៍​ក្រាំង​យ៉ូវ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ករណី​គ្រឿង​ញៀន

ខេត្ត​កណ្ដាល​៖នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ក្រាំង​យ៉ូវ​តាម​ដាន​ស្រាវ​ជ្រាវ​ រហូត​ដល់​ការ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ជា​ច្រើន​កញ្ចប់​។ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពីថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៣០នាទីព្រឹក​ ស្ថិត​នៅ​ភូមិ​សំរោង​ឃុំ​ក្រាំង​យ៉ូវ​ ស្រុក​ស្អាង​។

នារី​ដ៏​ស្រស់​ស្អាត​ដែល​ត្រូវ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ក្រាំង​យ៉ូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ ណូ គីមស្រៀង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកានី ទីលំនៅបច្ចុប្បន្ន ភូូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។វត្ថុតាង​ដែល​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ក្រាំង​យ៉ូវ​ចាប់យក​បាន​រួម​មាន​៖
១ , ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ កញ្ចប់ធំ ចំនួន ០១កញ្ចប់ , មធ្យម ចំនួន ០១ កញ្ចប់ , តូច ចំនួន ០៣ កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយចំនួន ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ លោក​វរសេនីយ៍​ឯក​ សេង​ សុជាតិ​ អធិការ​នគរ​បាល​ស្រុក​ស្អាង​បាន​អញ្ចើញ​អធិការ​រង​ មេ​ប៉ុស្តិ៍​នឹង​មន្ត្រី​នៅ​ក្រោម​ឱវាទ​មក​ប្រជុំ​ផែន​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​កុំ​អោយ​កើត​មាន​ឡើង​នៅ​ក្នុង​មូល​ដ្ឋាន​(ស្រុក​ស្អាង​)។​រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ខាង​លើ​កម្លាំងនគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូវ​ សហការ​ជាមួយ​កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនបានទៅដល់ចំណុចកើតហេតុធ្វើការត្រួតពិនិត្យជនសង្ស័យ​រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ ,តូច ០៣កញ្ចប់) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវដើម្បីសាកសួរ។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅចំពោះមុខ​កម្លាំង​នគរបាល​បាន​និយាយ​ថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀលគត់) ដើម្បីយកទៅលក់បន្ត ក្នុង០១កញ្ចប់ តម្លៃ ៥ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យត្រូវ​បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕សារ៉េត​

Leave a Reply

Your email address will not be published. Required fields are marked *