រថយន្តបុកគូទរថយន្តចតតាមផ្លូវ ស្លាប់អ្នកបើបរម្នាក់ និងរបួសធ្ងន់ព្រូម្នាក់

ខេត្តពោធិ៍សាត់: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយ​រថយន្ត​បុកគូទរថយន្ត ពេលធ្វើដំណើរស្របគ្នាលាន់ដូចរន្ទះ ធ្វើឲ្យគាបអ្នកបើកបររថយន្តជាប់ក្នុងកាប៊ីន​ស្លាប់​ម្នាក់ និងព្រូរថយន្តរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២៥នាទីយប់ ថ្ងៃ អង្គារ ១៣  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៧ -២១៨ ព្រំប្រទល់ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ក្នុងភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលចរាចរស្រុកបាកាន បានឲ្យដឹងថា ករណីនេះបង្កឡើយដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កំពង់ចាម 3A-2754 បើកបរដោយបុរសម្នាក់ ដឹកដំឡូងមី ធ្វើដំណើរពីលិចទៅកើត។លុះបើកមកដល់ចំណុចកើតហេតុរថយន្តនេះខូចទើបចតនៅលើដងផ្លូវដោយមិនដាក់សញ្ញាសម្គាល់។បន្ទាប់មកស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6719 ជារថយន្តរបស់ក្រុមហ៊ុន ខេមបូឌា អ៉ិចប្រេស បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា បានទៅបុកគូទរថយន្តដែលកំពុងឈប់ខាងលើ បណ្តាលឲ្យគាបអ្នកបើកបររថយន្តក្នុងកាប៊ីន ស្លាប់ម្នាក់យ៉ាងអាណោចអាធ័មតែម្តង ។រីឯ ព្រូរថយន្តម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបឹងខ្នារភ្លាមៗ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុរថយន្តទាំង២គ្រឿង សមត្ថកិច្ចនគរបាលចរាចរស្រុកបាកានចុះទៅវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *