ប្រជាពលរដ្ឋ​ឈូស​ឆាយដី​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​

​ខេត្តសៀមរាប​ ៖​ ប្រជាពលរដ្ឋជាអ្នកចម្ការ២នាក់ គ្រាដែលកំពុង ​ឈូស​ឆាយដី​ត្រង់ចំណុច​មណ្ឌល​ថ្មី​ភូមិ​ស្នារ​តេ​ជោ​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្ក​ ស្រុក​ប្រាសាទបាគង​ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ ដែល​មាន​ប្រភេទ​គ្រាប់​មីន​ស្គរ​ចំ​នួ​១​គ្រាប់​ គ្រាប់​ B៤០​ ចំនួន​១​គ្រាប់​ និង​គ្រាប់​ DK៨២​ មី​លី្ល​ម៉ែត្រ​ ចំនួន​១​គ្រាប់ ។

ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះមានការភ្ញាក់ផ្អើលនៅវេលា​ម៉ោង​៩​ព្រឹកថ្ងៃ ពុធ ១៤  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ នៅចំណុចខាងលើ ហើយប្រជាពលរដ្ឋទាំងពីរនាក់នេះ ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋានភ្លាមៗដែរ ។

នគរបាល​ស្រុកប្រាសាទបាគង បានឲ្យដឹងថា ​ប្រជាពលរដ្ឋ​២​នាក់​ដែល​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់នេះ ឈ្មោះ-ទីវ​ កា​ណា​ដា​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ស្នារ​តេ​ជោ​ឃុំ​បល្ល័ង្ក​ ស្រុក​ប្រាសាទបាគង​ និង​ឈ្មោះ​ហ៊ុត​ សា​ មន​ ភេទ​ប្រុស​នៅ​ភូមិ​ស្នារ​តេ​ជោ​។ ពួកគាត់បាន​ឈូស​ ឆាយដីចម្ការត្រង់ចំណុច ​មណ្ឌល​ថ្មី​ភូមិ​ស្នារ​តេ​ជោ​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្ក​ ស្រាប់តែប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៣​គ្រាប់​ ដែល​មាន​ប្រភេទ​គ្រាប់​មីន​ស្គរ​ចំ​នួ​១​គ្រាប់​ គ្រាប់​ B៤០​ ចំនួន​១​គ្រាប់​ និង​គ្រាប់​ DK៨២​ មី​លី្ល​ម៉ែត្រ​ ចំនួន​១​គ្រាប់តែម្តង  ​ ។​

​បន្ទាប់ពីទទួលសេចក្តីរាយការនេះភ្លាម លោក​វរសេនីយ៍ឯក​មិន​ ច​ន្ថា​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ចាត់​កម្លាំង​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បល្ល័ង្ក​ចុះ​ទៅ​ពិនិត្យ​មើល​និង​បាន​ប្រមូល​យក​មក​រក្សា​ទុក​នៅ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​សម្រួល​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ និង​រង់ចាំ​ប្រគល់​ទៅ​ឲ្យ​អង្គការ​កំចាត់​មីនស៊ីម៉ាក់​យក​ទៅ​កម្ទេចចោល​ ៕​សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *