ថៃប្រគល់សពពលករខ្មែរម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុុកជាំក្សាន្

ខេត្តព្រះវិហារៈសាកសពពលករខ្មែរម្នាក់ មានឈ្មោះ យូរ សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅៗភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ  ត្រូវបានភាគីថៃប្រគល់ឲ្យ​ខាងភាគីកម្ពុជា កាលពីវេលាម៉ោង៩និង៤៤នាទីយប់ថ្ងៃ ពុធ ១៤  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចច្រកតំបន់អានសេះ បន្ទាប់ពីពលករខ្មែររូបនេះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានឲ្យ​ដឹងថា សាកសពដែលភាគីកម្ពុជាទទួលពីខាងភាគីថៃនោះ គឺជាសាកសពកម្មករសំណង់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា២០១៨ នៅក្នុងខេត្តនុនបូរី នៃព្រះរាជាណាចក្រថៃ ហើយទើបបញ្ជូនមកដល់ថ្ងៃ នេះ ។ ភាគីថៃដឹកសាកសពជនរងគ្រោះមកប្រគល់មកឲ្យ​អាជ្ញាធរខាងកម្ពុជា និងក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខាងកម្ពុជា ក្រោមវត្តមានលោកជាអភិបាលស្រុកជាអ្នកដឹងឮ ។

នៅពេលទទួលសពនោះដែរ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារសព និងចូលបច្ច័យចំនួន៤០០.០០០រៀល និងអង្ករ​២បាវទម្ងន់១០០គីឡូក្រាមដល់គ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *