ជិះម៉ូតូធ្លាកជង្ហុកដួលសន្លប់ ប្រកាសសួររកសាច់ញាតិ

ភ្នំពេញ: ស្រី្តម្នាក់នេះជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូធ្លាក់ ចង្ហុកបណ្តាលឲ្យដួលផ្កាប់ របួសធ្ងន់ និងសន្លប់លែងដឹងខ្លួន កាលពីវេលាម៉ោងប្រមាណ៤ទាបភ្លឺថ្ងៃទី១ ខែមីនា​ ឆ្នាំ​២០១៨ លើផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

នារីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណ នោះទេ បានជិះម៉ូតូម៉ាកTODAY ពណ៌ពងមាន់ មិនចាំស្លាកលេខ​ ហើយពេលនេះម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំសាច់ញាតិមកយកទៅវិញ ។​

សមត្តកិច្ចបានជូនដំណឹងដល់សាច់ញាតិនាង បើបានដឹងហើយ សូមប្រញាប់ប្រញាល់ ទាក់ទងនគរបាលប៉ុស្តិ៍ ផ្សារកណ្តាលទី១ កុំខាន ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *