ដុតកម្ទេចទឹកក្រូច​ដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន២០០កេស

ខេត្តបាត់ដំបង: កាលពីរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើទីតាំងចាក់សំរាម ឋិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  កងកម្លាំងចម្រុះ និងមន្ត្រីជំនាញក្នុងការត្រួតពិនិត្យចំណីអាហារ រួមទាំងមន្ត្រីសាលាក្រុងបាត់ដំបង បានដុតបំផ្លាញចោលទឹកផ្លែឈើ និងទឹកក្រូច​ដែលហួសកាលបរិច្ឆេទចំនួន២០០កេស។

សមត្ថកិច្ចបានឲ្យដឹងថាទឹកផ្លែឈើ និងទឹកក្រូចទាំង២០០កេសនោះ (ស្មើទម្ងន់២តោន) ត្រូវបានមន្ត្រីជំនាញខាងផ្នែកចំណីអាហារ​ សហការ​ជាមួយកងកម្លាំងចម្រុះចុះត្រួតពិនិត្យ រកឃើញនិងបានធ្វើការដកហូត​កាលពីពេលថ្មីៗនេះ នៅក្នុងខេត្តបាត់ដំបង ព្រោះខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *