បុរសម្នាក់បាននាំកូនប្រុសតូចៗ២នាក់មកសម្រក់ទឹកភ្នែកនៅប៉ុស្តិស្ទឹងមានជយ័៣អោយសមត្ថកិច្ចជួយក្រោយពេលបាត់ប្រពន្ធជាទីស្រលាញ់របស់ខ្លួនរត់​ចោល

ភ្នំពេញ បុរសជាសន្តិសុខឯកជនម្នាក់បាននាំកូនប្រុសរបស់ខ្លួន២នាក់តូចៗមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣ទាំងទឹកភ្នែករលីងរលោង​ ខណៈ​ដែលបាត់ប្រពន្ធសម្លាញ់របស់ខ្លួនមិនឃើញត្រលប់មកផ្ទះវិញ ហេតុការនេះបានកើតឡើងកាលពីរវេលាម៉ោ៧និង៣០ព្រឹកថ្ងៃទី១មិនាឆ្នាំ២០១៨។

តាមការរៀបរាប់ទាំងទឹកភ្នែករលីងរលោងពីបុរសកំសត់ខាងលើនេះមានឈ្មោះសុខ វិរះ អាយុ៣៨ឆ្នាំមានស្រុកកំណើតនៅភូមិរមៀតឃុំកណ្តោស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ចំណែកប្រពន្ធរបស់គាត់ដែលបាត់ទៅមានឈ្មោះអែល សោភា អាយុ៣៦ឆ្នាំមានស្រុកកំណើតនៅស្រុកភូមិជាមួយគ្នាហើយពួកគាត់ទាំង២នាក់បានរៀបការជាមួយគ្នានៅឆ្នាំ២០០៦ដោយបានចំណងដៃកូនប្រុស២នាក់​។

ក្រោយពីរៀបការអស់រយៈពេល១២ឆ្នាំ ហើយបានបន្សល់កូនប្រុស២នាក់ដោយមានជីវៈភាពខ្វះខាតក្នុងគ្រួសារពួកគាត់ក៏បានសម្រេចចិត្តនាំគ្នាចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញម្តុំលូ៥ភូមិទ្រា៤សង្កាត់ស្ទឹងមានជយ័៣ខណ្ឌមានជយ័។ហើយ​ខ្លួន​ប្រកបរបរជាសន្តិសុខឯកជន ចំណែកប្រពន្ធជាកម្មការនីរោងចក្រ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ មួយរយះចុងក្រោយនេះមានលេខទូរសព្ទ័តេមកប្រពន្ធរបស់គាត់ជាសម្លេងមនុស្សប្រុសហើយគាត់ក៏បានសួរប្រពន្ធរបស់គាត់ថានណាតេមកអូនឯង ប្រពន្ធរបស់គាត់បានឆ្លើយថាគេច្រលំលេខ។បន្ទាប់​មក​គាត់មិនទុកចិត្តប្រពន្ធក៏ប្តូរលេខទូរសព្ទ័អោយប្រពន្ធនៅតែមានមុស្សប្រុសដដែរ។លុះនៅថ្ងៃម្សឹកមិញថ្ងៃ២៨ខែកុម្ភះនៅវេលាម៉ោង៧ព្រឹកប្រពន្ធរបស់គាត់បានចេញទៅធ្វើការបាត់រហូតដល់ថ្ងៃនេះទើបនៅព្រឹកថ្ងៃទី១ខែមិនាឆ្នាំ២០១៨រូបគាត់ក៏បាននាំកូនប្រុសរបស់គាត់ទាំង២នាក់មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ដើម្បីដាក់ពាក្យបណ្តឹងរក្សាទុកអោយសមត្ថកិច្ចជួយដឹងលឺ។
ហើយជាចុងក្រោយនេះរូបគាត់បានសូមអង្វករអោយប្រពន្ធរបស់គាត់វិលត្រលប់មកផ្ទះវិញដើម្បីមើលថែកូននិងអនាគតកូនយើងវិញគាត់មិនប្រកាន់ទោសពីអ្វីនោះទេ៕​ បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *