បុរសម្នាក់ខឹង​នគរបាល​ផាកពិន័យម៉ូតូដាក់កញ្ចក់ខុសបច្ចេកទេស បែរជាថាសូកអង្ករប៉ុន្មានបេទើបបានចូល​

ភ្នំពេញ៖

បុរសម្នាក់បានខឹងសម្បារយ៉ាងខ្លាំងក្រោយពីបុរសរូបនោះបានធ្វើដំណើរតាមដងផ្លូវ ដោយម៉ូតូមួយគ្រឿង។គាត់ពាក់មួកសុវត្ថិភាពការពារត្រឹមត្រូវប៉ុន្តែដាក់កញ្ចក់តូចហើយកាច់ចុះក្រោមទៀតស្មើនឹងអតកញ្ចក់ហើយត្រូវសមត្ថកិច្ចដែលកំពុងតែអនុវត្តច្បាប់ចរាចរណ៍ ចាប់ផាកពិន័យនៅទោចក្រយាយន្តណាដែលអតគោរពច្បាប់ចរាចរណ៍ដូចជាអតពាក់មួក រឺដាក់កញ្ចក់ជាដើម បែជាមកខឹងសម្បាដាក់សម្ថិតកិច្ច ហើយថាដាក់សម្ថិតកិច្ច យកអង្កទៅសូកគេអស់បុន្មានបេ ទើបបានចូលធ្វើជាសម្ថិតកិច្ច
ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើ លកាលពីវេលាម៉ោង ០៩នឹង៣០នាទី ថ្ងៃទី០១ ខែ មិនា ឆ្នាំ ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមចោមចៅ២ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពពីសម្ថិតកិច្ចបានឲ្យដឹងដែថាមុនដំបូងក្រុមពួកគាត់បានចុះអនុវត្តច្បាប់ចរាចរណ៍ដោយសព្វមួយដងដោយមានការបញ្ជារពីថ្នាក់លើ ដោយចាប់ម៉ូតូដែលកែច្នៃខុសបច្ចែកទេស អតពាក់មួកការពារសុវត្តិភាព នឹងអត់ដាក់កញ្ចក់ជាដើមធ្វើដូច្នេះ ដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋនិងការកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យរងរបួសធ្ងន់និងការពារដល់អត្រានៃការស្លាប់ដោយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។​ ហើយខណះពេលដែលកំពុងតែអនុវត្តនោះក៏បុរសខាងលើ ដែលមានឈ្មោះ អ៊ូ ហៃ អាយុ៣១ មុខរបរលក់ដូរ បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងសេរីសង់ឆ្នាំ២០១៨ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF 2050 បានធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ដោយពាក់មួកការពារត្រឹមត្រូវប៉ុន្តែដាក់កញ្ចក់ខ្មៅតូចហើយកាច់ចុះក្រោមទៀតពេលនោះសម្ថិតកិច្ចឃើញក៏ធ្វើរការចាប់ណែរនាំនិងឃាត់ទុកដើម្បីធ្វើការផាកពិន័យបែរជាបុរសនោខឹងនិងតឹងសសៃរកដាក់សម្ថិតកិច្ចទៅវិញ ហើយថែមទាំងឡូឡាដាក់សម្ថិតកិច្ចថា គ្មានច្បាប់ឯណាចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោមនោះទេ ហើយនៅតែមិនព្រមសហការជាមួយសម្ថតកិច្ចទៀត ក៏ចាក់សោរកមូតូរបស់ខ្លួននឹងបិទសន្ទះសោររួចដើរចេញធ្វើព្រងើយធ្វើរសម្ថិតកិច្ចមានឋានះមនដល់ខ្លួនចឹង​ ហើយថែមទាំងប្រើនៅពាក្យសម្តីមិនសមរម្យដាក់សម្ថិតកិច្ចទៀតផង ដោយប្រើពាក្យថាត្រឹមតែម៉ូតូមួយគ្រឿងដុតចលក៏បានដែរ។
ដោយប្រើររយះពេលប្រហែលជាង១០នាទីទើបបុរសនោះរូបនោះបានចូលមកធ្វើ ក្រដាសដើម្បីផាកពិន័យ។ក្រោយពីបុរសរូបនោះទៅធ្វើការផាកពិន័យនៅឯកន្លែងជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ខណ្ឌរួចមកទើបសម្ថិតព្រមប្រគល់ម៉ូតូឲ្យទៅរូបគាត់វិញ ហើយធ្វើការណែនាំដល់រូបគាត់ផងដែរថាការចុះអនុវត្តច្បាប់ចរាចរណ៍បែបនេះមិនមែនធ្វើដោយចិត្តឯងនោះទេគឺមានកាបញ្ជារពីថ្នាក់ដឹកនាំត្រឹមត្រូវ ហើយក៏មិនមែនត្រឹមតែអនុវត្តនោះដែរ ធ្វើរដូច្នេះដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវដោយទោចក្រយាយន្តផ្សេងដែលជួបនៅបញ្ហាគ្រោះផ្សេងៗជាដើម ទោវាមិនអាចជួយបាន១០០%ក៏វាអាចជួយបានពី50ទៅ70%ផងដែរ។ ក្រោយពីធ្វើរការណែរនាំរួចទើបប្រគល់ម៉ូតូដល់រូបគាត់វិញ៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *