រថយន្តសណ្តោងរ៉ឺម៉កធុនធំបុករះ រថយន្ត៤គ្រឿង ខូចខាតយ៉ាងដំណំ

កំពង់ស្ពឺៈរថយន្តសណ្តោងរឺម៉កមួយគ្រឿង បានបុកគ្នា បន្តកន្ទុយគ្នា៤គ្រឿង ក្នុងពេលតែមួយ នៅម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ត្រង់ចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាកកាម៉ាស់ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ.ក.0006.ភព3 មានសណ្តោងរឺម៉ក អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់បាត់) ធ្វើដំណើរមក ពីកើតទៅលិច មកដល់ចំណុច ខាងលើបានឈប់រថយន្ត នៅលើផ្លូវ កៅស៊ូ បន្ទាប់មកក៏មានរថយន្ត ១គ្រឿងម៉ាកហ៊ីណូ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3C.8861 មានសណ្តោងរឺម៉ក អ្នកបើកបរឈ្មោះ ញ៉ែម សុភឿន ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរមកពីកើតទៅលិច បានឡើងជែងឆ្វេង ក៏ជ្រុលទៅបុករថយន្ត ១គ្រឿងម៉ាក ហ៊ីយ៉ិនដាយ ពណ៌ក្រហម ពាក់ផ្លាកលេខកំពង់ធំ 3A.1116 បើកបរដោយឈ្មោះ ណៃ កាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំបក់រុណ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរ មកពីលិច ទៅកើត។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះរថយន្ត ក៏បានរុលថយក្រោយ ទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហ្វ័រ៉េនន័រពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2J.3704 អ្នកបើកឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧Eo ផ្លូបលេខ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលអោយអ្នក បើករថយន្តហ៊ីយ៉ិនដាយ រងរបួស ស្រាល បានបញ្ជូនទៅពេទ្យសុខណា រថយន្តខូចខាត ស្រាល៣គ្រឿង ខូចកធ្ងន់១គ្រឿង៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *