អុកឡុកពេញផ្ទះរួច សម្ងំក្នុងបន្ទប់ចងកសម្លាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់បានចងកសំលាប់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ149ផ្លូវវេងស្រែង ភូមជ្រៃកោងសង្កាត់​ចោមចៅខណ្ឌពោធិ៍សែនជយ័ ក្រុងភ្នំពេញ។

ជនរងគ្រោះឈ្មោះអឹុម​ ជុងម៉ានីការ ភេទប្រុសអាយុ​​៣១ឆ្នាំ (បែកថ្នាំ)បច្ចុប្បន្ន ជនរងគ្រោះស្នាក់នៅផ្ទះលេខ149 ផ្លូវវេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជយ័ ហើយក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចថា ​​ជនរងគ្រោះជាមនុស្សប្រេីប្រាស់គ្រឿងញៀន និងតែងតែបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ។

ក្រុមគ្រួសារសពនិយាយទៀតថា មុនពេលជនរងគ្រោះចងកសំលាប់ខ្លួន​ បានដេីរកកូកកាយនិងបានបេីកធុងហ្គាសក្នុងផ្ទះបាយរួចហេីយជនរងគ្រោះបានចូលក្នុងបន្ទប់យកខ្សែភ្លេីងចងនិងដែកបង្អូចចងកសម្លាប់ខ្លួនដោយមិដឹងមូលហេតុ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *