ស្រលាញ់គ្នា៥ឆ្នាំបន្សល់ទុកស្នាមអនុស្សាវរីយ៍មួយកែងចំច្រមុះហូឈាមពេញមុខ

ភ្នំពេញ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ត្រូវបុរសដែលជាសង្សាវាយមួយកែងបែកច្រមុះហូឈាមពេញមុខ ខណៈដែលជិះម៉ូតូឌុបគ្នានៅតាមផ្លូវ។ហេតុការនេះបានកើតកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០១ខែ មិនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុនីរ៉េតត្រង់ចំនុចក្បែម៉ាតតេលា ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភពពីនារីរងគ្រោះ ដែលមិនបានបញ្ជាក់ឈ្មោះ និងកន្លែងស្នាក់នៅ គ្រាន់ប្រាប់ថានាងមានស្រុកកំណើតនៅខេត្តតាកែវ និងបានបន្តទៀតថាបុរសដែលជាសង្សា ស្រលាញ់គ្នា៥ឆ្នាំមកហើយ មុនកើតហេតុរូបនាងបានមកញាំបាយផ្ទះមីងនៅម្ដុំក្បែវត្ត ស្ទឹងមានជ័យ ដល់ញាំបាយរួចបុរសជាប្រុសស្នេហ៍បានទៅឌុបនាងពីផ្ទះមីងតែនាងមិនបានបញ្ជាក់ថាឌុបទៅណានោះទេ ។ តែបើតាមប្រភពប្រជាពលរដ្ឋដែលបានឃើញហេតុការបាននិយាយថាមុនកើតហេតុគេឃើញគួរសង្សាមួយគួរនោះបានជិះម៉ូតូម៉ាកហុងដាមួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាតាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីកើតទៅលិចខណៈមកដល់ចំនុចកើតហេតុគេលឺប្រកែកគ្នារួចខាងបុរសដែលជាប្រុសស្នេហ៍ វាសកែងដៃមកខាងក្រោយចំច្រមុះ បណ្ដាលឲ្យបែកហូឈាមពេញមុខរួចជិះម៉ូតូគេចបាត់ មួយសន្ទុះទើបត្រឡប់មកវិញហៅនារីរងគ្រោះឲ្យឡើងជិះម៉ូតូខ្លាចគេថតបង្ហោះហ្វេសប៊ុកតែនាងមិនទៅ ។ក្រោយមកនារីរងគ្រោះបានតេទូរសព្ទ័ហៅមីងឲ្យមកយកនាងទៅពេទ្យ ។ ចំណែកបុរសជាសង្សាបានជិះម៉ូតូទៅបាត់ស្រមោល ៕​បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *