ជួសជុល​ផ្លូវ​ដាក់​ថ្ម​របាំង​គ្មាន​ភ្លើង​សញ្ញា​ត្រូវ​បុរស​ជិះ​ម៉ូតូ​លឿន​បុក​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​


ភ្នំពេញ​៖​ក្រុម​ហ៊ុន​ជួសជុល​ផ្លូវ​គ្មាន​បច្ចេកទេស​ធ្វើ​ផ្លូវ​ដាក់​ថ្ម​របាំង​ទ្រូង​ថ្នល់​គ្មាន​ភ្លើង​សញ្ញា​បញ្ជាក់​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ងងឹត​មើល​មិន​ឃើញ​ជាន់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​ទាំង​កំពុង​ជិះ​ម៉ូតូ​សុខ​ៗ​។​ហេតុការណ៍​នេះ​បាន​កើតឡើងនៅយប់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង១១:៤០នាទីត្រង់ចំណុចមុខផ្ទះឈ្មោះហេម ពិសិដ្ឋ លើផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូម៉ាក Yamaha FZ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1GC 5704 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុខាងលើបានបុករបាំងថ្មបិទផ្លូវការដ្ឋានកំពុងជួសជុល​ធ្វើអោយ​ម៉ូតូគាបជាប់នឹងរបាំងថ្មមនុស្សខ្ទាតទៅមុខប្រហែល៨ម៉ែត្រ​
ម៉ូតូខូចខាតធ្ងន់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ មូលហេតុបណ្តាលអោយគ្រោះថ្នាក់ គឺការដ្ឋានគ្មានភ្លើងបំភ្លឺ​ (​ ងងឹត​ )​ និងអ្នកបើកបរម៉ូតូបើកបរលឿនខ្វះការប្រុងប្រយ័ត្នទើប​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ស្លាប់​បែប​នេះ​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​រក​សាច់ញាតិ​ជន​រងគ្រោះ​មក​ទទួល​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។​ចំណែក​ឯ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​យក​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​ទទួល​យក​ទៅ​វិញ​៕សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *