ក្មេងស្រីអាយុ៧ឆ្នាំ២នាក់លង់ទឹកប្រឡាយស្លាប់ពេលចេញពីរៀន

ខេត្តបាត់ដំបង: ក្មេងស្រី២នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម​ បង្ក​ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃ ព្រហស្បតិ៍ ១៥  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅប្រឡាយទឹកមួយ ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

នគរបាលស្រុកបាណន់បានឲ្យដឹងថា ក្មេងស្រីជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ សឿត ស្រីម៉ី អាយុ៧ឆ្នាំ មុខរបរ សិស្ស និងទី២ឈ្មោះ ម៉ៅ ស្រីមួយ អាយុ៧ឆ្នាំ មុខរបរសិស្ស ។​អ្នកទាំង២ រស់នៅភូមិឃុំខាងលើ។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីទាំងពីរនាក់បានចេញពីសាលារៀន ដើសំដៅទៅផ្ទះ ហើយពេលដើរមកដល់ប្រឡាយខាងលើក៏បបួលគ្នាមុជទឹកហែលប្រឡែងគ្នា លេងតែពីរនាក់គ្មានអ្នកណាដឹង ។ លុះពេលបាត់កូនយូរមិនឃើញដល់ផ្ទះ ឪពុកម្តាយរបស់​ពួកគេដើររកកួនឃើញតែស្បែកជើង និងកាតាបនៅមាត់ប្រឡាយ នាំគ្នាចុះរាវក្នុងបាតប្រឡាយឃើញសព ក៏ស្រង់យកមកលើគោកតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *