ជនសង្ស័យប្រើប្រាស់និងជួញដូរនូវសាធាតុញៀនម្នាក់ត្រូវកម្លាំងនគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួនរួមនិងថ្នាំញៀន២កញ្ចប់តូច


ភ្នំពេញ​៖ជនសង្ស័យប្រើប្រាស់និងជួញដូរនូវសាធាតុញៀនម្នាក់ត្រូវកម្លាំង​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ៣ជិះម៉ូតូល្បាតក្នុងមូលដ្ឋានធ្វើការឃាត់ខ្លួនបានភ្លាមៗ​ ខណៈ​ដែល​ធ្វើសកម្មភាពចែកចាយគ្រឿនញៀមនៅតាមផ្លូ ហេតុកាតនេះធ្បើឡើងកាលពីរវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី០២ខែកុម្ភះឆ្នាំ២០១៨ស្ថិតក្នុងភូមិដំណាក់ធំ២សង្កាត់ ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ​ ខន សំណាន ភេទប្រុសអាយុ២០ឆ្នាំមុខរបរជួញដូរនូវសាធាតុញៀនស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសម្តីលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣បានប្រាប់អោយដឹងថាមុនពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខន សំណាន បានគឺកម្លាំងនគរបាលប៉ុស្តិ៍បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថភាពហើយស្រាប់មកដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យកំពុងឈធ្វើសកម្មភាពចែកចាយគ្រឿងញៀនក៏បានឃាត់ខ្លួនឆែកឆេនៅក្នុងខ្លួនបានរកឃើញថ្នាំញៀនចំនួន២កញ្ចក់តូចនិងបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​នៅចំពោះមុខ​កម្លាំង​នគរបាល​បានឆ្លើយថា រូបគេបានយកថ្នាំញៀនពីរបុរសម្នាក់ ហើយបានយកមកចែកចាយបន្តទៀត។

បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ធ្វើការសួរនាំនិងកសាងសុំនុំរឿងបញ្ជូនទៅអធិការខណ្ឌមានជ័យបន្តតាមនិតិវិធីនៃច្បាប់៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *