ដេកកើយលើថ្នល់ រទេះភ្លើងមកដល់កិនក្បាលស្លាប់

ខេត្តតាកែវ: រថភ្លើងបានកិនក្បាលបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈបុរសនេះ មកមើលគេបូមត្រី ហើយបានដេកកើយផ្លូវរថភ្លើង ត្រូវរថភ្លើងកិនចំក្បាល កាលពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ ៣៧-៣៨ ភូមិបាក់រនាស់ ឃុំសំរោង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស ជា ភេទប្រុស​ អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង តែមកលេងផ្ទះបងប្អូននៅភូមិកើតហេតុខាងលើ រួចបបួលគ្នាទៅមើលគេបូមត្រី តែបូមមិនទាន់រីង ជនរងគ្រោះក៏ដេកកើយផ្លូវរថភ្លើង លក់មួយភាំង ក៏ត្រូវរថភ្លើងមកដល់កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *