ប្រពន្ធឌុបទៅស្រោចទឹក ដល់ពាក់កណ្តាលផ្លូវលោតទៅចងកសម្លាប់ខ្លួន

ខេត្តសៀមរាប: នឹកស្មានមិនដល់ដែលបុរសម្នាក់បាន ធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងដើមឈើមួយ​ដើមដុះនៅ​លើ​ភ្លឺស្រែ បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនគ្រាដែលប្រពន្ធឌុបតាមម៉ូតូយកទៅទៅស្រោចទឹក ដល់ពាក់កណ្តាលផ្លូវ

ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤៥ នាទីព្រឹកថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៨ នៅវាលស្រែចម្ងាយ៨គីឡូម៉ែត្រខាងលិច ភូមិតាទ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សាកសពជនរងគ្រោះ ឈ្មោះ ឈឿង ម៉ៅ ភេទ ប្រុសអាយុ ៣៩ឆ្នាំ នៅភូមិតាទ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា មុនពេលកើតគឺកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥ និង៣០នាទីល្ងាច ប្រពន្ធជនរងគ្រោះ បានជិះម៉ូតូឌុបប្តីទៅស្រោចទឹក នៅភូមិដូនរាជព្រោះគាត់មានអការៈក្តៅខ្លួនរវើរវាយ។ លុះឌុប ដល់ពាក់កណ្តាលផ្លូវប្តី គាត់បានលោតចុះពីលើម៉ូតូរួចរត់កាត់វាលស្រែយ៉ាងលឿនបាត់ស្រមោលដូចខ្មោចចូល ធ្វើឲ្យប្រពន្ធដេញតាមចាប់មិនទាន់ ក៏ពឹងរកប្រជាពលរដ្ឋក្នុងភូមិជួយតាមរកតែរក មិនឃើញ។ លុះមកដល់ ម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ទើបប្រទះឃើញសាកសពប្តីបានចងកសម្លាប់ខ្លួន នៅលើដើមកកោះ នៅលើភ្លឺស្រែ ស្លាប់បាតទៅហើយ ទើបនាំគ្នាភ្ញាក់ផ្អើលតែម្តង ។

តាមការបំភ្លឺពីប្រពន្ធកូនជនរងគ្រោះ បានបញ្ជាក់ថា បុរសខាងលើ ជាមនុស្សវិកលចរឹត ដោយសារបរិភោគស្រាសជាប្រចាំ ហើយបើតាមការពិនិត្យរបស់នគរបាលជំនាញ ឃើញថា ពុំមានស្លាកពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

សពបុរសខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោស្យវិច័យរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕សំបូ

Leave a Reply

Your email address will not be published. Required fields are marked *