កំពុងដើរឆ្លងផ្លូវ ត្រូូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់

ខេត្តកណ្តាល: ស្ត្រីម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់រួចគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃ សុក្រ ១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវលេខ២១ ភូមិព្រែកតាទាវ ឃំុព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលចរាចរ ស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមិនស្គាល់ម៉ាក ពណ៌ទឹកមាសមយយគ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ ក៏បានបុកឈ្មោះ សួន ចាន់ថន ភេទស្រី អាយុ៥៨ឆ្នាំ ដែលកំពុងដើរឆ្លងផ្លូវថ្នល់ពីកើតមកលិច បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម  ។ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើករត់គេចបាត់ពីកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរស្រុកស្អាងបានចុះមកវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រួចបន្តស្រាវជ្រាវរករថយន្តបង្ក ដើម្បីឃាត់ខលួនអ្នកបើកបរយកមកដោះស្រាយគ្នាតាមច្បាប់ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *