ខ្មាន់កាំភ្លើងបាញ់ប្រហារប្រុសស្រី២នាក់នៅខណ្ឌសែនសុខ ចូលខ្លួនសារភាពនៅអាវុធហត្ថរាជធានីខ្មាន់កាំភ្លើង

ភ្នំពេញ៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារប្រុសស្រី ០២នាក់បណ្តាលឲ្យរងរបួសធ្ងន់ នាពាក់កណ្តាលអាធ្រាត យប់ថ្ងៃទី២៥ឈានចូល២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ចូលខ្លួនសារភាពនៅអាវុធហត្ថរាជធានីភ្នំពេញកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ។ហេតុការណ៍បាញ់ប្រហារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​គួររំលឹកថា​៖​ ខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស បានធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនរងគ្រោះ ប្រុសស្រី០២នាក់ ជិះរថយន្តម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 កំពុងឈប់នៅមុខច្រកចូលបន្ទប់ជួល។ ចំណែក​ឯ​ជនរងគ្រោះដែលឃាតករតាមបាញ់សម្លាប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់៕៩៨

Leave a Reply

Your email address will not be published. Required fields are marked *