កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យចុះបិទទីតាំងអ៊ិនធឺណេត យីហោ «CH Net »បង្កប់ល្បែងស៊ីសង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចចំម្រុះខណ្ឌមានជ័យបានចុះបិទអាជីវកម្ម សេវាកម្មអ៊ិនធឺណេត យីហា CH Net ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងខាងលើនេះស្ដិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

នៅក្នុងប្រតិបត្ដការចុះបិទទីតាំងអ៊ិនធឺណេតខាងលើនេះមានការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌមានជ័យ ដោយលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញទីតាំងអ៊ិនធឺណេតខាងលើនេះមានបង្កប់ល្បែងស៊ីសងទើបលោកបានបញ្ជាអោយលោកចៅសង្កាត់ស្ទឹងមានជ័យ២ និងលោកមេប៉ុស្ដិ៍ស្ទឹងមានជ័យ២ ចុះបិទទីតាំងខាងលើនេះបណ្ដោះអាសន្ន ។

យ៉ាងណាមិញក្នុងការចុះបិទទីតាំងអ៊ិនធឺណេតខាងលើនេះគ្មានការឃាត់ម្ចាស់ទីតាំងឬ ដកហូតសម្ភារៈនោះទេ គ្មានតែបិទទ្វាបណ្ដោះអាសន្ន និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងអោយបញ្ឍប់សកម្មភាពបើកសេវាបង្កប់ល្បែងស៊ីសងបែនេះតទៅទៀត ។

គួរបញ្ជាក់ថា នៅក្នុងខណ្ឌមានជ័យមានទីតាំងអ៊ិនធឺណេត ដែលបង្កប់ល្បែងស៊ីសង ជាច្រើនកន្លែងដែលកំពុងបើកលេងយ៉ាងមិនខ្លាចញញើតអាជ្ញាធរមាន​សមត្ថកិច្ចឡើយ ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *