សមត្ថកិច្ចបង្រ្កាបទីតាំងល្បែងស៊ីសងបញ្ជល់មាន់ និងអាប៉ោងនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាមៈ សមត្ថកិច្ចនគរស្រុកព្រៃឈរបាន ឆ្មក់បង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោងមួយកន្លែង កាលពីវេលាម៉ោង១២និង០៥នាទីរសៀលថ្ងៃអាទិត្យ ៣រោចខែ ផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នាទី នៅចំណុចទីទួលលំនៅដ្ឋានចាស់ ក្រោយផ្ទះរបស់ឈ្មោះ ហួន ហ៊ីន ភេទស្រី អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិកប្បាស់ ឃុំខ្វិតធំ ស្រុកព្រៃឈរ ប៉ុន្តែក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ។

សមត្ថកិច្ចនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា ក្រោយពេលកម្លាំងនគរបាលស្រុកចុះទៅដល់ ក្រុមអ្នកអ្នកញៀនល្បែងទាំងនេះដឹងខ្លួនមុន បានរត់គេចខ្លួនបាត់អស់ បន្សល់ទុកនូវ ទី១. ជញ្ជីងថ្លឹងមាន់មួយ, ២. ស្កុតសម្រាប់រុំខ្នាយមាន់មិនទាន់ប្រើ២០ដុំ, ៣.ដបទឹកជាសញ្ញាបង្គោលក្រហម,ខៀវ ចំនួន៥ដប, ៤. ស្បែកជើង២គូ, ៥. ថង់ប្លាស្ទិចដាក់ដីទ្រចានអាប៉ោង១, ៦. កន្ត្រកដាក់មាន់ចំនួនមួយ, ៧. ម៉ូតូចំនួន៥គ្រឿង ម៉ាកសង់១គ្រឿង ហ្សូមមរ័១គ្រឿង, ម៉ាកវ៉េវ៣គ្រឿង, ៨. កាបូបស្ពាយ១ ក្នុងនោះមានមេអាប៉ោង១ និងលុយរៀល ចំនួន១២២.៦០០រៀល ទៀតផង។

ប្រភពដដែលបន្តថា ក្រោយបង្ក្រាបរួចមក មធ្យោបាយនិងវត្ថុតាងខាងលើត្រូវបាន សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីស្រាវជ្រាវនិងអនុវត្តតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *