រថយន្តធំពីរគ្រឿង បុកគ្នាពេញទំហឹង របួសធ្ងន់អ្នកបើកបរម្នាក់នៅស្រុកមោងឬស្សី

ខេត្តបាត់ដំបង: មានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យគាបអ្នកបើកបររថយន្តម្នាក់ បាក់ជើងរបួសធ្ងន់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៤និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃ ចន្ទ ៤  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមស្រល់ ភូមិអូគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សីបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហុីយ៉ាន់ដាយ ភ្លៅ៤ ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-7408 អ្នកបេីកបររត់គេចខ្លួនបាត់ពេលធ្វើដំណើរទិសដៅផ្ទុយគ្នា​។​លុះ មកដល់ចំណុចខាងលេីបានបុកនឹងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ភ្លៅ៣ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ កំពង់ធំ3A-1508 អ្នកបេីកបរឈ្មោះ មុយ អក្ខរា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបេីកបរ រស់នៅភូមិព្រៃបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល បណ្តាលឲ្យរបួសបាក់ជេីងស្ដាំដោយសារអ្នកបើកបរងងុយដេក។

មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឫស្សីបានឲ្យដឹងទៀតថា បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ហើយរថយន្តទាំង២គ្រឿងបានប្រគល់ឲ្យនគរស្រុកយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *