ចាប់ក្បាលប្រពន្ធអុកនឹងបេតុងស្លាប់ ប្រាប់ពេទ្យថាប្រពន្ធឈឺ សមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ: ករណីឃាតកម្មមួយទើបតែបែកធ្លាយ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវដឹងថាបុរស​ជាប្តីម្នាក់ បានវាយសម្លាប់ប្រពន្ធខ្លួនឯង ហើយប្រើល្បិចបីប្រពន្ធខ្លួនឯងទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះអាយជីវិត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃ អាទិត្យ ៤  រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅ បន្ទប់ជួលស្នាក់នៅ ដែលមានម្ចាស់ឈ្មោះ ឃួនសារ៉េត ភេទ ស្រី អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នួនសុផល ភេទ ប្រុស អាយុ ៣១ឆ្នាំ ស្រុកកំណើត នៅភូមិ ព្រៃស្រោង ឃុំ អង្គតាសោម ស្រុកត្រាំកក់។ បុរសនេះ បានផឹកស្រាស្រវឹងហើយ មានជម្លោះ ជាមួយប្រពន្ធ ឈ្មោះ បួរ សួន  អាយុ ៣២ឆ្នាំ ស្រុកកំណើត នៅខេត្តបន្ទាយមានជ័យដោយបានធ្វើសកម្មភាព បិទទ្វារបន្ទប់ រួចវាយ និងចាប់ក្បាលប្រពន្ធ អុកនិងបេតុង បណ្តាលឲ្យស្លាប់ ភ្លាមៗតែម្តង។ បន្ទាប់ មកបុរសនេះបានប្រើល្បិចបីប្រពន្ធយកទៅមន្ទីរពេទ្យ ដោយនិយាយថា ប្រពន្ធឈឺធ្ងន់ ។ ប៉ុន្តែក្រុមគ្រូពេទ្យបានពិនិត្យឃើញស្រ្តីជាប្រពន្ធរងរបួសបែកក្បាលធ្ងន់ធ្ងរ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មានករណីនេះភ្លាម សមត្ថកិច្ច បានទៅឃាត់ខ្លួនជនសង្ស័យ និងកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី ៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *