រថយន្ត៦គ្រឿង បុកបន្តកន្ទុយគ្នារបួសធ្ងន់ ស្រាល កម្មករជិត២០នាក់នៅស្រុក ព្រៃនប់

 ខេត្តព្រះសីហនុៈ សេចក្ដីរាយការណ៍ពីខេត្តព្រះសីហនុ ឲ្យដឹងថា រថយន្តដឹកទឹកកកធុនធំមួយគ្រឿង បានបើកបុករថយន្តសាំយ៉ុង ដឹកកម្មករកម្មការិនីរោងចក្រចំនួន៥គ្រឿងបន្តកន្ទុយគ្នា​ បណ្ដាលឲ្យយ៉ាងហោចមនុស្សជិត២០នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈមួយចំនួនកំពុងគៀបក្នុងរថយន្ត។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧៖១៥នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិពូធឿង ឃុំប៊ិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យកម្មករចំនួនជិត២០នាក់ រងរបួសធ្ងន់ ។

បច្ចុប្បន្ននៅចំណុចកើតហេតុ កំពុងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង តែសមត្ថកិច្ចអន្តរាគមន៍ បានជួយជនរងគ្រោះ និងសម្រួលចរាចរណ៍បញ្ជៀសការកកស្ទះ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *