ប្រទះឃើញ បុរសជនជាតិចិនម្នាក់ ដេកស្លាប់ នៅ​សណ្ឋាគារ​កាស៊ីណូ​គ្រេ​ន​ដាយ​ម៉េ​ន

ក្រុងប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅលើ​អគារ​ជាន់​ទី៣ បន្ទប់​លេខ៣០៤ នៅ​សណ្ឋាគារ​កាស៊ីណូ​គ្រេ​ន​ដាយ​ម៉េ​ន ឋិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីគេប្រទះឃើញ បុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅទៅនោះ ។

សាក​សព​នេះ​ជនជាតិចិន ភេទ​ប្រុស ពុំ​ស្គាល់​អត្តសញ្ញាណ​ព្រោះ​នៅ​កន្លែងកើតហេតុ ពុំ​ឃើញ​មាន​អ្វី​សម្គាល់ បាន​ដេកស្លាប់​ពាក់អាវ​យី​តដៃ​ខ្លី ពណ៌​ខ្មៅ ដណ្ដប់ភួយ ពណ៌​ស។

តាម​ការពិនិត្យ​លើ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សង្ស័យ​ជា​អំពើ​ឃាតកម្ម ព្រោះ​នៅលើ​ដៃ​របស់​សាកសព​មាន​ស្នាម​ជាំ និងស្នាមចាក់ដោយវត្ថុរឹង ។

ក្រុម​អ្នកសារព័ត៌មាន​ឈរ​ចាំ​ផ្ដិត​យក​រួប​ភាព​នៅ​ម៉ោង៧និង៣៧នាទី​យប់​ថ្ងៃ​ដដែល ត្រូវ​ក្រុម​សន្តិសុខ​ខ្មែរ ថៃ បាន​រារាំង​មិន​ឲ្យ​ថត​នោះទេ តែ​សព​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​សង្គ្រោះ​យកមក​ដំកល់​នៅ​វត្ត​បា​លិ​លេ​យ្យ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​ប៉ា​លិ​លេ​យ្យ​រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ប្រទេស​កំណើត ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *