ភ្នំពេញ៖ ទោះបីជាថ្នាក់ដឹកនាំបញ្ជាឲ្យបិទល្បែងស៊ីសងយ៉ាងណាក៏ដោយក៏នៅតែមានកម្លាំងអាជ្ញាធរពាក់ព័ន្ធបិទភ្នែកបើកដៃឲ្យក្រុមអ្នករកស៊ីល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យធ្វើព្យុះភ្លៀងមិនខ្លាចនឹងសំណាញ់ច្បាប់នោះឡើយ ក៏ដូចជាបុរសញៀនល្បែងជល់មាន់៣នាក់ត្រូវកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វាចាប់ឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមផ្លូវច្បាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣:០០នាទីរសៀល ថ្ងៃទី១១
ខែធ្នូ ២០១៦ ស្ថិតនៅភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ការចាប់ឃាត់ខ្លួននោះដោយដកហូតរួមមានវត្ថុតាងៈមាន់ ៣ក្បាល និងឧបករណ៍មួយចំនួនទៀត។
បច្ចុប្បន្ននេះជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត